ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​ផ្តល់​អំណោយ​ដល់​និវត្តន៍​ជន​​៣០​នាក់

8 ឆ្នាំ មុន

​​រាជ​ធានី​ភ្នំពេញ ៖ ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បាន​​រៀបចំ​​ពិធី​សំណេះសំណាល និង​ប្រគល់​អំណោយ​ជូនមន្ត្រី​របស់​ខ្លួន​ដែល​បាន​ចូល​និវត្តន៍ ដើម្បី​រូ​ម​ចំណែក​ជា​ជំនួយស្មារតី​ដល់​ពួក​គាត់ ​​

​​រាជ​ធានី​ភ្នំពេញ ៖ ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បាន​​រៀបចំ​​ពិធី​សំណេះសំណាល និង​ប្រគល់​អំណោយ​ជូនមន្ត្រី​របស់​ខ្លួន​ដែល​បាន​ចូល​និវត្តន៍ ដើម្បី​រូ​ម​ចំណែក​ជា​ជំនួយស្មារតី​ដល់​ពួក​គាត់ ​​ដែល​​កន្លង​មកបាន​បរិ​ច្ចាគ​កម្លាំង​កាយ/ចិត្ត និង​ចំណេះដឹង ស្មារតី​ក្នុង​ការ​រួមចំណែក​ការពារ កសាង​ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ ។

​លោក គឹ​ម សុ​ភ័​ណ អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បាន​បញ្ជាក់​ថា គោលបំណង​នៃ​ការ​រៀបចំ​ពិធី​នេះ​ គឺ​ដើម្បី​​សម្តែង​មនោសញ្ចេតនា នឹករលឹក​និង​សាកសួរ​សុខទុក្ខ ពិសេស​ ក្នុង​នាម​ជា​អ្នក​​​មាន​កាតព្វកិច្ច​ជាមួយ​គ្នា និង​បាន​បំពេញភារកិច្ច​រួម​គ្នា​កន្លង​មករ​ហូត​ដល់​មាន​អាយុ​ចូល​និវត្តន៍ ​។

​​លោក ហុ​ល ម៉េ​ន តំណាង​និវត្តន៍​ជននៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បាន​សម្តែង​នូវ​មនោសញ្ចេតនា​ដ៏​រំភើប​រីករាយ និង​កក់ក្តៅ​ជាទី​បំផុត ដែល​បាន​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បង្ហាញ​នូវ​កាយវិការ​នឹករលឹក​មិន​អាច​បំភ្លេច​បាន ចំពោះ​មន្ត្រីរាជការ​ដែល​បាន​ចូល​និវត្តន៍ ។ មិនតែប៉ុណ្ណោះ​ថែម​ទាំង​បាន​រៀបចំ​ជា​ពិធី​ជួបជុំ​សំណេះសំណាល សម្តែង​នូវ​មនោសញ្ចេតនា និង​ទំនាក់ទំនង​រវាង​និវត្តន៍​ជន២​ដង​ក្នុង​មួយ​ឆ្នាំ គឺ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ និង​ពិ​ធិ​បុណ្យ​ភ្ជុំ​បិ​ណ្ឌជា​រៀង​រាល់​ឆ្នាំ​ ។ អំណោយ​ដែល​បាន​ចែក​ជូន​នា​ពេល​នេះ ម្នាក់​ៗ​ទទួល​បាន​អង្ករ៥០​គីឡូក្រាម និង​​ប្រាក់​​ចំនួន៦៣​ម៉ឺន​រៀល​ផង​ដែរ​ ៕