ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួបមុនភ្ជុំ​រវាងសម្តេច ​ស ខេង​ និង លោក សម រង្ស៊ី​ សង្ឃឹមទទួលបាន​លទ្ឋផលវិជ្ជមានល្ងាចនេះ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​តាមគម្រោង ​ប្រធានក្រុមតំណាង​រាស្រ្តភាគច្រើននិង​ភាគតិចក្នុងសភា​ សម្តេចក្រឡា ហោម ស ខេង​ និង លោក សម រង្ស៊ី ​នឹងបន្តជួបពិភាក្សាគ្នានូវ​

រាជធានីភ្នំពេញ ៖ ​តាមគម្រោង ​ប្រធានក្រុមតំណាង​រាស្រ្តភាគច្រើននិង​ភាគតិចក្នុងសភា​ សម្តេចក្រឡា ហោម ស ខេង​ និង លោក សម រង្ស៊ី ​នឹងបន្តជួបពិភាក្សាគ្នានូវ​ចំណុច​សេសសល់​ស្តីពីវិសោធនកម្មច្បាប់​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​-សង្កាត់ និង​ វិសោធនកម្មបទ​បញ្ជាផ្ទៃក្នុងរដ្ឋសភា ។

៥ចំណុចនៃវិសោធន​កម្មច្បាប់បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-​សង្កាត់​ដែលភាគីទំាងពីរមិនទាន់​បានព្រមព្រៀងគ្នានា​ពេលកន្លងមក ​ហើយនឹងត្រូវលើក​យកមក​ពិភាក្សា​គ្នានៅម៉ោង៥ល្ងាច​ថ្ងៃទី០៩ តុលា ​២០១៥ ​នៅវិមានរដ្ឋសភានោះរួមមាន៖ ​រយៈពេលនៃការឃោសនា​ ការហែក្បួនឃោសនា ​ការលើកស្លាកគណបក្ស ​ការដាក់ពិន័យមន្រ្តី​សាធារណៈ​និងទោសប្បញ្ញត្តិទាក់ទងទៅ​នឹងបេក្ខជនឈេឈ្មោះបោះឆ្នោត ​។ ចំណែកវិសោធនកម្មបទ​បញ្ជាផ្ទៃក្នុងរដ្ឋសភាគឺ ​នៅសល់តែការកែពាក្យពេចន៍​​មួយចំនួន​ប៉ុណ្ណោះ ​។

ដូច្នេះ​ ជំនួបនៅមុនពិធីបុណ្យភ្ជុំបិណ្ឌ ​នាប៉ុន្មានម៉ោងខាងមុខនេះ ​គេសង្ឃឹមថា​នឹងទទួលបានលទ្ឋផល​ជាវិជ្ជមាន ៕