មានកូនសោហើយ
ដោយ ៖ឈិត គឹមឆុន
ថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០១០ ម៉ោង ១៥:១៩
បុរសម្នាក់ស្រវឹងលែងដឹងទិសតំបន់ត្រឡប់មកដល់ផ្ទះក្រិះក្រុះយ៉ាងយូរបើកទ្វារមិនបានសោះ។ ប្រពន្ធដេកនៅជាន់លើបើកបង្អួចអើតមកសួរ ៖
-បងមានកូនសោទេ, ចាំខ្ញុំបោះកូនសោឱ្យ ។
បុរសប្រមឹកឆ្លើយទាំងបើកភ្នែកស្ទើរមិនចង់រួច ៖
-កូនសោថីមិនមានតែមេសោខាង ក្រោមចាក់មិនត្រូវសោះ, បោះមេសោមួយទៀតមក៍ ។