ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូឌុប​មាន​លាក់​ដាវ​សា​មូរ៉ៃ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​អប់រំ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​អប់រំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​កា​កាប​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៧ តុលា ២០១៥ ខណៈ​ដែល​ជន​សង្ស័យ​ជិះ​ម៉ូតូ​ឌុប

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​អប់រំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​កា​កាប​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៧ តុលា ២០១៥ ខណៈ​ដែល​ជន​សង្ស័យ​ជិះ​ម៉ូតូ​ឌុប​មាន​លាក់​ដាវ​សាមូរ៉ៃក្នុង​ខោ ហើយ​​បាន​បញ្ជា​ឱ្យ​ម៉ូតូឌុប​បត់​ក្រោយ​ពេល​ឃើញ​សមត្ថកិច្ច​កំពុងធ្វើការ​ឆែក​អាវុធ​ជាតិ​ផ្ទុះ​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ សៀង សុភ​ក្ត្រា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជា​ជាង​ពិ​ដាន និង​ម្នាក់​ទៀត​ឈ្មោះ សៀង កន្និកា ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ ទាំង​២​នាក់​ជា​បងប្អូន​បង្កើន​នឹង​គ្នា និង​ស្នាក់​នៅ​ជាមួយ​គ្នា​នៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​អ្នក​រត់​ម៉ូតូឌុប​ឈ្មោះ លាង ស៊ី​ម អាយុ​៣៩​ឆ្នាំ ។

ប្រភព​ព័ត៌មាន​ពី​អ្នក​រត់​ម៉ូតូឌុប​ឈ្មោះ លាង ស៊ី​ម បានឱ្យ​សមត្ថកិច្ច​ដឹង​ថា មុន​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​២​នាក់​បាន​ហៅ​ម៉ូតូឌុប​គាត់​ជិះ​ពីមុខ​ព្រ​លាន​យន្ត​ហៅ​អន្តរជាតិ​ភ្នំពេញ មក​ម្តុំ​ស្ពាន​អាកាស​៧​មករា ពេទ្យ​លោក​សង្ឃ ខណៈ​ឌុ​បម​ក​មុខ​មហាវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​សង្គម​សាស្ត្រ ក៏​ឃើញ​សមត្ថកិច្ច​ព្រោងព្រាត​កំពុងធ្វើការ​ឆែកឆេរ​អាវុធ​ជាតិ ពេល​នេះ​ជនសង្ស័យ​ទាំង​២​នាក់​ក៏​បញ្ជា​ឱ្យ​ម៉ូតូ​ឌុប​បត់​ក្រោយ ខណៈ​ពេល​ម៉ូតូ​បត់​ក្រោយ​សមត្ថកិច្ច​ក៏​មានការ​សង្ស័យ​ក៏​ធ្វើការ​ដេញ​តាម​ចាប់​បាន​ធ្វើការ​ឆែកឆេរ​ឃើញ​មាន​លាក់​ដាវ​សា​មូរ៉ៃ​​ពណ៌​ខ្មៅ​១​ដើម​នៅ​ក្នុង​ខោ ក៏​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាន​សង្កាត់​កា​កាប​ដើម្បី​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា ដាវ​នេះ​ពួក​គេ​រើស​បាន ហើយ​បម្រុង​យក​មក​លក់​នៅ​ម្តុំ​ស្ពាន​អាកាស​៧​មក​រា​ប៉ុណ្ណោះ មិន​មាន​បំណង​អ្វី​ផ្សេង​ឡើយ ។

ក្រោយ​ពេល​សាកសួរ និង​ដោយ​ជនសង្ស័យ​ទាំង​២​នាក់​មិន​ទាន់​បាន​បង្ក​របួស​ស្នាម​ដល់​អ្នក​ដទៃ​នៅឡើយ​នោះ សមត្ថកិច្ច​គ្រាន់តែ​ធ្វើការ​អប់រំ ណែនាំ និង​ឱ្យ​ជនសង្ស័យ​ទាំង​២​នាក់​ហៅ​បងប្អូន សាច់ញាតិ ឬ​អាណាព្យាបាល​មក​ធានា ត្រឡប់​ទៅ​ផ្ទះ​វិញ ៕