ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វាយប្រហារ​អត្តឃា.ត​នានា​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​យេ​ម៉ែ​ន​ស្លា.ប់​22​នាក់

8 ឆ្នាំ មុន

អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​អត្តឃា.ត​មួយ​ចំនួន​បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​២២​នាក់ កាលពី​ថ្ងៃ​ទី​៦ តុលា នៅ​ទីក្រុង​អា​ដេ​នភា​គ​ខាងត្បូង​យេ​ម៉ែ​ន និង​នៅ​រដ្ឋធានី ប្រទេស​នោះ​ទីក្រុង​សា​ណា​

អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​អត្តឃាត​មួយ​ចំនួន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២២​នាក់ កាលពី​ថ្ងៃ​ទី​៦ តុលា នៅ​ទីក្រុង​អា​ដេ​នភា​គ​ខាងត្បូង​យេ​ម៉ែ​ន និង​នៅ​រដ្ឋធានី ប្រទេស​នោះ​ទីក្រុង​សា​ណា​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម​ស៊ី​អីុ​ត​ហ៊ូ​ធី ។

នៅ​ក្រុង​អា​ដេ​ន ពួក​ជី​ហា​ដ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​វាយប្រហារ​ជា​ពិសេស​លើ​សណ្ឋាគារ​មួយ​ប្រើប្រាស់​ជា​កន្លែងធ្វើការ​របស់​រដ្ឋាភិបាល​យេ​ម៉ែ​ន ព្រមទាំង​ប្លុក​អគារ​ជាទី​តាំងរបស់​កងកម្លាំង​ចម្រុះ​អា​រ៉ាប់​ដែល​ប្រយុទ្ធ​ប្រឆាំង​ពួក​បះបោរ​ហ៊ូ​ធី ។

បណ្តា​អ្នក​ទទួលខុសត្រូវ​យេ​ម៉ែ​ន​គូសបញ្ជាក់​ថា អនុ​ប្រធានាធិបតី​យេ​ម៉ែ​ន លោក KHALED BAHAH  និង​មេដឹកនាំ​រដ្ឋាភិបាល​ជា​ច្រើន​រូប​ទៀត​គេច​ផុត​ពី​គ្រោះ​ថា្ន​ក់ ។ សរុប​មានការ​វាយប្រហារ​អត្តឃាត​៤​ដែល​មានការ​សម្របសម្រួល​គ្នា​សម្លាប់​ទាហាន​យេ​ម៉ែ​ន​១១​នាក់ និង​ទាហាន​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​៤​នាក់ នៅ​ក្រុង​អា​ដេ​ន ដែល​កងទ័ព​រដ្ឋា​ភិបាល​និង​កងកម្លាំង​ចម្រុះ​អា​រ៉ាប់​ដណ្តើម​ត្រួតត្រា​នា​រដូវក្តៅ​នេះ ។  ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បញ្ជាក់​ថា ការ​វាយប្រហារ​ទាំងនោះ​ធ្វើ​ឡើង​ដោយ​ទុក្ករបុគ្គល​៤​នាក់ សំដៅលើ​កិច្ចប្រជុំ​មួយ​របស់​បណ្តា​នាយទាហាន​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​និង​យេ​ម៉ែ​ន ។

តាម​រយៈ​វី​ដេ​អូ​មួយ​ផ្សាយ​តាម TWITTER គេ​ឃើញ​មានការ​ផ្ទុះ​យ៉ាង​ខ្លាំង​មួយ​នៅ​មុខ​សណ្ឋាគារ KASR ក្រុង​អា​ដេ​ន បន្ទាប់​មក​ឃើញ​ពពក​ផ្សែង​ខ្មៅ​ហុយ​ចេញ  ។ ការ​ផ្ទុះ​ឯទៀត​ៗ​កើត​មាន​ក្នុង​សង្កាត់ BOURAIKAV ជា​កន្លែង​បោះទីតាំង​របស់​កងកម្លាំង​ចម្រុះ​អា​រ៉ាប់ ។

សណ្ឋាគារ KASR យាម​ការពារ​ដោយ​កង​ទាហាន​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម​ប្រើ​ជា​ទីស្នាក់ការ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​អាប​ដ៍​រ៉ា​បបូ​ម៉ា​ន់​សួរ  ហា​ឌី ដែល​សមាជិក​រដ្ឋាភិបាល​នោះ​ជា​ច្រើន​រូប​បាន​វិល​ត្រឡប់​ពី​ភាព​និរទេស​នៅ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​វិល​ត្រឡប់​មក​យេ​ម៉ែ​ន​វិញ​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ ។

យោង​តាម​ប្រភព​ព័ត៌មាន​យោធា​មួយ​ថា ពួក​ជន​អត្តឃាត​បាន​ប្រើ​រថយន្ត​កងទ័ព​យេ​ម៉ែ​ន​ដើម្បី​ធ្វើការ​វាយប្រហារ ។

នៅ​រដ្ឋធានី សា​ណា​វិញ​ការ​វាយប្រហារ​អត្តឃាត​មួយ​ប្រឆាំង​ព្រះ​វិហារ AL NOUR ក្នុង​សង្កាត់ AL  NAHDA ភាគ​ពាយ័ព្យ​ក្រុង​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៧​នាក់ ។ ក្នុង​សេចក្តី​ប្រកាស​មួយ​ដែរ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បញ្ជាក់​ថា ពួក​ហ៊ូ​ធី​ជា​ច្រើន​សិប​នាក់​ដែល​ត្រៀមខ្លួន​ទៅ​កាន់​រណសិរ្ស​ប្រយុទ្ធ​បាន​ត្រូវ​ស្លាប់ ឬ​របួស​ដោយសារ​ការ​ផ្ទុះ ៕