ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌដង្កោ​​ចូល​រួម​​ពិធី​បុណ្យ​កាន់បិណ្ឌ​វេ​ន​ទី​១០ នៅ​វត្ត​ព្រែក​ជ្រៃ

8 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ ​៖ លោក នុ​ត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ ​រួម​ជាមួយ​​សមាជិក​សមាជិកា ក្រុមប្រឹក្សា​ខណ្ឌ គណៈ​អភិបាល មន្ត្រីរាជការ​សាលា​ខណ្ឌ​/សង្កាត់ ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ដង្កោ បាន​ចូលរួម​​ពិធី​បុណ្យ​កាន់បិណ្ឌ​វេ​ន​ទី​១០

​រាជ​ធានីភ្នំពេញ ​៖ លោក នុ​ត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ ​រួម​ជាមួយ​​សមាជិក​សមាជិកា ក្រុមប្រឹក្សា​ខណ្ឌ គណៈ​អភិបាល មន្ត្រីរាជការ​សាលា​ខណ្ឌ​/សង្កាត់ ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ដង្កោ បាន​ចូលរួម​​ពិធី​បុណ្យ​កាន់បិណ្ឌ​វេ​ន​ទី​១០ ​កាលពី​វេលាព្រឹក​ថ្ងៃ​ទី​៧ ​តុលា ​​២០១៥ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​១០រោច ខែភទ្របទ​ ឆ្នាំមមែ សប្តស័ក ពុទ្ធសករាជ២៥៥៩ នៅ​ក្នុង​វត្ត​ជ្រោយ​បទុម ហៅ​ព្រែក​ជ្រៃ​ ស្ថិត​ក្នុងភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ​ ។

លោក នុ​ត ពុធ​ដា​រ៉ា ​បាន​ថ្លែង​អំពី​ប្រពៃណីរបស់​ខ្មែរ​​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ ថែរក្សា​ទុក​តាំងពី​បុរាណកាល​មក ហើយ​ពិធីបុណ្យ​កាន់បិណ្ឌ​​និង​​ភ្ជុំបិណ្ឌ​ ត្រូវ​បាន​ប្រារព្ធ​​​ធ្វើ​​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វ​រី​ជន​ដែល​បាន​ចែក​ឋាន​នៅ​កាន់​បរមលោក​ទៅ​ហើយ ដើម្បី​ទទួល​បានសេចក្តីសុខ សិរី​សួស្តី​សម្រាប់​ការ​រស់នៅ ប្រកប​របរ​ទទួលទាន​ផ្ទាល់ខ្លួន​ផង​ដែរ​។ ។

ជាមួយនឹង​ការ​ធ្វើបុណ្យ​ប្រពៃណី​នេះ ក៏​ដូច​​ជា​ការ​បង្ហាញ​អំពី​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ទាំង​លើ​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ទាំង​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គមកិច្ច​ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ ជា​នាយក​រដ្ឋមន្ត្រី​ ។

ក្នុង​ឱកាស​នេះ​ដែរ​ លោក​អភិបាល​ខណ្ឌបាន​នាំ​យក​​​ប្រាក់​ និង​សម្ភារដើម្បី​ចូលរួម​កាន់បិណ្ឌ​វេ​ន​ទី​១០ រួម​មាន​​ អង្ករ​២​បាវ មី៧​កេស ទឹកក្រូច៧​កេស​ ទឹក​​បរិសុទ្ធ​៧​កេស ផ្លែ​ឈើ២​កន្ត្រក បច្ច័យ​កាន់បិណ្ឌ​បិណ្ឌ១​លាន​រៀល បច្ច័យ​កសាង​១​លាន​រៀល ប្រគេន​ព្រះ​ចៅអធិការ២​ម៉ឺន​រៀល និង​ព្រះសង្ឃ៦​អង្គ ក្នុង​មួយ​អង្គ​ៗ ១​ម៉ឺន​រៀល ​៕​