ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ៖ គ្រូបង្រៀន​មួយចំនួន​ចង់​បបួល​លោក​សម រង្ស៊ី ប្រឡងភាសា​ខ្មែរ​

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​រដ្ឋមន្ត្រីក្រសួង​អប់រំ​​ លោកហង់ ជួន​ណារ៉ុន បាន​មាន​ប្រសាសន៍​​ថា ​នៅ​ពេល​ដែល​ប្រធាន​គណបក្សប្រឆាំង​វាយ​ប្រហារ​​ដល់​ប្រព័ន្ធ​អប់រំ​​នៅ​កម្ពុជា​​នៅ​​ខ្សោយ​ គ្រូបង្រៀន​ខ្លះ​​នៅ​ខ្សោយ​នោះ​ មាន​គ្រូ​បង្រៀន​មួយ​ចំនួន​បាន​​លើក​ឡើង​ថា បើ​ចង់​ដឹង​ទាស់​តែ​​សាក​ប្រឡង​ទាំងអស់​គ្នា ទើប​ដឹង​ថា​ អ្នក​ណា​ខ្សោយ​ អ្នក​ណា​ខ្លាំង ពិសេស​ប្រឡង​ជា​ភាសា​ខ្មែរ ​។

រាជធានីភ្នំពេញ ៖ ​​រដ្ឋមន្ត្រីក្រសួង​អប់រំ​​ លោកហង់ ជួន​ណារ៉ុន បាន​មាន​ប្រសាសន៍​​ថា ​នៅ​ពេល​ដែល​ប្រធាន​គណបក្សប្រឆាំង​វាយ​ប្រហារ​​ដល់​ប្រព័ន្ធ​អប់រំ​​នៅ​កម្ពុជា​​នៅ​​ខ្សោយ​ គ្រូបង្រៀន​ខ្លះ​​នៅ​ខ្សោយ​នោះ​ មាន​គ្រូ​បង្រៀន​មួយ​ចំនួន​បាន​​លើក​ឡើង​ថា បើ​ចង់​ដឹង​ទាស់​តែ​​សាក​ប្រឡង​ទាំងអស់​គ្នា ទើប​ដឹង​ថា​ អ្នក​ណា​ខ្សោយ​ អ្នក​ណា​ខ្លាំង ពិសេស​ប្រឡង​ជា​ភាសា​ខ្មែរ ​។

លោក​រដ្ឋ​មន្ត្រី ហង់ ជួនណារ៉ុន ​ផ្តល់បទសម្ភាសន៍​ខាងលើ​បែបនេះ បាន​​ធ្វើឡើង​នៅ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​ នាព្រឹក​ថ្ងៃទី០៧ តុលា​ ២០១៥ ។

លោក​រដ្ឋមន្ត្រី​​លើក​ឡើង​បែប​ចំអក​ទៅ​លោកសម រ​ង្ស៊ី ដោយ​បាន​បញ្ជាក់​ថា ​«​បើ​ចង់​ដឹង​នោះ​ ឱ្យ​​មានការ​ប្រឡង​ជា​ភាសាខ្មែរ នោះ​នឹង​ដឹង​ថា ​អ្នក​ណា​ខ្លាំង និង​អ្នក​ណា​​ខ្សោយ ។ កន្លង​មក ​មាន​អ្នកនយោបាយ​ខ្លះរិះគន់​​ប្រព័ន្ធ​​អប់រំ​ខ្សោយ ប៉ុន្តែ​ដល់​ពេល​​ប្រឡង​គាត់​​ប្រឡង​ធ្លាក់ ​ហើយ​ទៅ​វាយប្រហារ​ទៀត​ ។​ ដូច្នេះ​ ខ្ញុំ​យល់​ឃើញ​ថា ​វិស័យ​អប់រំ​ទាមទារ​មានការ​​ចូល​ទាំងអស់​គ្នា​ កុំ​បាន​តែ​ថា​។​ខ្ញុំ​គិត​ថា​ ប្រសិនបើ​អ្នកនយោបាយ​មិន​បាន​រៀនអក្សរ​សិល្ប៍​ខ្មែរ​នោះ​ទេ មិន​ច្បាស់​ថា ​គាត់​ប្រឡង​ជាប់​​នោះ​ទេ​»​ ។

ជាមួយ​គ្នា​នោះ​ដែរ ​លោក​រដ្ឋមន្ត្រី​លើក​ឡើង ​ដើម្បី​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​នោះ រាជរដ្ឋាភិបាល​កម្ពុជា​​បាន​ខិតខំ​តំឡើង​ប្រាក់​ខែ​គ្រូបង្រៀន ជាង​នេះ​ក្រសួង​អប់រំ​ក៏​ខិតខំ​ពង្រឹងសមត្ថភាព​គ្រូបង្រៀន​​ទូ​ទាំង​ប្រទេស​ ។

គួរ​បញ្ជាក់​ថា​ លោក​សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​​នៅ​ក្នុង​ពិធី​ប្រគល់​វិញ្ញា​បនបត្រ​ដល់​សិស្ស​ ដែល​ទើប​បញ្ចប់​វគ្គ​សិក្សា​ខ្លីនៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាលដែល​គ្រប់គ្រង​ ដោយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​០៤ តុលា​ កន្លង​ទៅ​ថា​ប្រព័ន្ធ​អប់រំ​នៅ​ស្រុក​ខ្មែរ និង​មាន​ភាព​ទន់ខ្សោយ​ ។

លោក សម រ​ង្ស៊ី បាន​បញ្ជាក់​ថា «​សញ្ញាបត្រ​នៅ​ស្រុក​ខ្មែរ ភាគច្រើន​អត់​មាន​តម្លៃ ប្រព័ន្ធ​អប់រំ​ស្រុក​យើង ទន់ខ្សោយ​ជាទី​បំផុត គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ចូល​រៀបចំ​ប្រទេស​ឡើង​វិញ រៀបចំ​ប្រព័ន្ធ​អប់រំ​ឡើង​វិញ កំណត់​ទិស​ដៅ​ធំ​ៗ កែប្រែ​ផ្លាស់​ប្តូរ នឹង​ប្តូរ​ច្រើន​ណាស់ ដើម្បី​ឱ្យក្មួយ​ៗ​យុវជន​មាន​​អនាគត ឱ្យ​ស្រុក​យើង​មានការ​លូតលាស់ មាន​សេដ្ឋកិច្ច​រីក​ចម្រើន​រុងរឿង​ពិតប្រាកដ​» ៕