ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹ​ម​ស្រុក​សំពៅ​លូន​ឃាត់ខ្លួន​បុរស​ម្នាក់​រក​ឃើញ​ថ្នាំ​ញៀន​ជិត​២.០០០​គ្រាប់​លាក់​​ក្នុង​ខោ​លី​អូ

8 ឆ្នាំ មុន

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន រួម​ជាមួយ​ថ្នាំ​ញៀន​ជិត​២០០០​គ្រាប់​ កាលពី​វេលា​ម៉ោង​៩ និង១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​៧​ តុលា ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដល់​ចំណុច​បែង​ត្រេ​ត

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន រួម​ជាមួយ​ថ្នាំ​ញៀន​ជិត​២០០០​គ្រាប់​ កាលពី​វេលា​ម៉ោង​៩ និង១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​៧​ តុលា ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដល់​ចំណុច​បែង​ត្រេ​ត ក្នុងភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន បន្ទាប់​ពី​សង្ស័យ​ថា ជន​នេះ​មាន​លាក់​ទុក​គ្រឿងញៀន​ជាប់​ខ្លួន ​។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​សុខ ធា អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ម៉ា​ឡៃ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​។ ជាមួយនឹង​ការ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ឆែកឆេរ​ក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​យ៉ា​ម៉ា​)​ចំនួន​១​សុង​ធំ​ស្មើនឹង​១០​កញ្ចប់ ដែល​ជន​នេះ​លាក់​ទុក​នៅ​ក្នុង​ខោ​លី​អូ​។

មន្ត្រី​ដដែល​បញ្ជាក់​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​នេះ​ដោយ​ចៃដន្យ បន្ទាប់​ពី​ឃើញ​​​ព្យាយាម​គេច​វេស ពេល​ជួប​សមត្ថកិច្ច​នៅ​តាម​ផ្លូវ លុះ​ឆែកឆេរ​​ក៏​រក​ឃើញ​ថ្នាំ​ញៀន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​ជន​នេះ​លាក់​ទុក​នៅ​ក្នុង​ខោ​លី​អូ ក្នុង​បំណង​នាំ​ទៅ​កាន់​ខេត្តបាត់ដំបង​។

បើ​តាម​ការ​ស្រង់​សំដី​ដែល​សមត្ថកិច្ច​បាន​សាកសួរ​ជំហាន​ដំបូង ឈ្មួញ​គ្រឿងញៀន​ឈ្មោះ​សុខ ធា បាន​សារភាព​ទ​ទូល​ស្គាល់​នូវ​ថ្នាំ​ញៀន​ដែល​សមត្ថកិច្ច​ដកហូត​ពី​ខ្លួន តែ​មិន​បាន​រៀបរាប់​អំពី​ប្រវត្តិ​រត់ពន្ធ​គ្រឿង​ញៀន​របស់​ខ្លួន​នា​ពេល​កន្លង​មក​ទេ ហើយ​ក៏​មិន​បាន​ប្រាប់​អំពី​ប្រភព​នៃ​ថ្នាំ​ញៀន​ដែល​ខ្លួន​ទិញ​បន្ត​នោះ​ដែរ​។ ប៉ុន្តែ​សមត្ថកិច្ច​អះអាង​ថា ឈ្មោះ​សុខ ធា នេះ​ជា​មុខសញ្ញា​ជូ​ញ​ដូរ​ថ្នាំ​ញៀន​ដ៏​ធំ ដែល​តែង​នាំ​ថ្នាំ​ញៀន​ពី​ស្រុក​ម៉ា​ឡៃ មក​លក់​នៅ​តាម​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្តបាត់ដំបង​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព