ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ខៀវ កាញារីទ្ឋ​ ប្រកាសចូលនិវត្តន៍​ជាលើកទី២

8 ឆ្នាំ មុន

ខេត្តសៀមរាប ​៖ ជាថ្មីម្តងទៀត​ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ​លោក ខៀវ កាញារីទ្ធ ​បានមានប្រសាសន៍​ពីការចូលនិវត្តន៍នៅអាណត្តិទី ៦​ ឆ្នាំ២០១៨ខាងមុខ ។

ខេត្តសៀមរាប ​៖ ជាថ្មីម្តងទៀត​ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ​លោក ខៀវ កាញារីទ្ធ ​បានមានប្រសាសន៍​ពីការចូលនិវត្តន៍នៅអាណត្តិទី ៦​ ឆ្នាំ២០១៨ខាងមុខ ។

លោករដ្ឋមន្ត្រី​ប្រកាសជាចំហបែបនេះ ​បានធ្វើឡើងនៅក្នុង​ពិធីប្រកាសតែងតាំង​ប្រធានមន្ទីរព័ត៌មានថ្មីប្រចំាខេត្តសៀមរាប ​គឺលោក លីវ សុខុន ​ឡើងជំនួស លោក កែវ ពេជ្រនិមល​ ដែលបានចូលនិវត្តន៍​ នាព្រឹកថ្ងៃទី០៧​​ តុលា​ ២០១៥ ។

នេះជាលើកទី២​ហើយដែលលោក ខៀវ​ កាញារីទ្ឋ ​ប្រកាសចូលនិវត្តន៍ដើម្បីទុកឱកាស​ឲ្យក្មេងៗជំនាន់ក្រោយ​ ដែលកាលពីថ្ងៃទី០៥ ​តុលាថ្មីៗកន្លងមកនេះ​ លោករដ្ឋមន្រ្តី​ក្រសួងព័ត៌មាន​ក៍ធ្លាប់បាន​ប្រកាស​ម្តងរួច​មកហើយ​នៅ​​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំស្តីពី​ការឆ្លើយ​ឆ្លង​ព័ត៌មាន​​តាម​ទូរទស្សន៍​ឆ្នាំ​២០១៥ ​នៅទីស្តីការក្រសួងព័ត៌មាន ៕