ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណទាន​ឥត​ការ​ប្រាក់​ត្រូវ​បាន​ចាក់​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​ថៃ

8 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ធនាគារពាណិជ្ជ​សៀម (SCB) បាន​ពង្រីក​ឥណទាន​ឥត​ការ​ប្រាក់​ឬ​ការ​ប្រាក់​ទាប​ប្រមាណ​ជា​៦​ប៊ី​លាន​បាត​ដល់​បណ្តា​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​រួច​ជា​ស្រេច ដែល​ជា​ការ​ស្នើ​ថវិកា​ពី​វិធានការ​លើកទឹកចិត្ត​

ប្រទេស​ថៃ ៖ ធនាគារពាណិជ្ជ​សៀម (SCB) បាន​ពង្រីក​ឥណទាន​ឥត​ការ​ប្រាក់​ឬ​ការ​ប្រាក់​ទាប​ប្រមាណ​ជា​៦​ប៊ី​លាន​បាត​ដល់​បណ្តា​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​រួច​ជា​ស្រេច ដែល​ជា​ការ​ស្នើ​ថវិកា​ពី​វិធានការ​លើកទឹកចិត្ត​ចុង​ក្រោយ​របស់​រដ្ឋាភិបាល ហើយ​វា​ក៏​កំពុង​ចាក់​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​យ៉ាង​លឿន​ផង​ដែរ ។

ការ​ពង្រីក​ឥណទាន​បាន​ចាប់ផ្តើម​ឡើង​ត្រឹមតែ​ប៉ុន្មាន​ស​ប្តា​ហ៍​ប៉ុណ្ណោះ បន្ទាប់​ពី​ធនាគារ​សន្សំ​របស់​រដ្ឋាភិបាល​(GSB)​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ បាន​ចាប់ផ្តើម​ឲ្យ​ធនាគារ​ពាណិជ្ជ​អូស​ទាញ​មូលនិធិ​ជួយ​ឧបត្ថម្ភ​គាំទ្រ​របស់​ខ្លួន​១០០​ប៊ី​លាន​បាត​សម្រាប់​ជា​ឥណទាន​ឥត​ការ​ប្រាក់​ដល់​ការ​ផ្តល់​កម្ចី​សា​ជា​ថ្មី​ពី​សំណាក់​បណ្តា​សហគ្រាស​ខ្នាត​តូច​និង​មធ្យម ។

លោក Vipon Vorasowharid អនុប្រធាន​ប្រតិបត្តិ​ទី​១​បាន​ថ្លែង​ថា ទឹកប្រាក់​៦​ប៊ី​លាន​បាត​របស់​ធនាគារ​SCB ដែល​បាន​ផ្តល់​ឲ្យ​ទៅ​បណ្តា​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ប្រមាណ​ជា​៣០០ នឹង​ត្រូវ​ប្រើប្រាស់​ជា​ថវិកា​សម្រាប់​ធ្វើ​ជាដើម​ទុន​ក្នុង​រយៈពេល​ខ្លី​និង​ការ​វិនិយោគ​រយៈពេល​វែង​។

ចំណែក​គោលការណ៍​ឥណទាន​ឥត​ការ​ប្រាក់​របស់​រដ្ឋាភិបាល ត្រូវ​បាន​គេ​ដាក់​ទិស​ដៅ​ជា​ជំនួយ​ដល់​បណ្តា​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ដែល​បាន​ញាំញី​ដោយ​ការ​បង្អន់ល្បឿន​សេដ្ឋកិច្ច​និង​ភាព​ចុះ​ខ្សោយ​នៃ​អំណាច​ទិញ​តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​សហគ្រាស​ទាំងនោះ​កាន់តែ​ងាយស្រួល​នៅ​ក្នុង​នីតិវិធី​ជា​ប្រភព​នៃ​កម្ចី ។
ឥណទាន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជំរុញ​ការ​ប្រើប្រាស់​ក្នុងស្រុក និង​កំណើនសេដ្ឋកិច្ច​ថៃ ។

រីឯ​វិធានការ​ដទៃ​ទៀត គឺ​ឥណទាន​១០០​ប៊ី​លាន​បាត ត្រូវ​រ៉ាប់រង​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ធានា​រ៉ាប់រង​ឥណទាន​ថៃ​(TCG) ការ​កាត់​បន្ថយពន្ធ​មក​ត្រឹម​១០%​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ការ​លើកលែង​ពន្ធ​៥​ឆ្នាំ​សម្រាប់​បណ្តា​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ដែល​ទើប​ចាប់ផ្តើម​ដំណើរការ​អាជីវកម្ម និង​មូលនិធិ​ទុន​រួម​៦​ប៊ី​លាន​បាត ។

ក្រោម​គោលការណ៍​នេះ ធនាគារ​GSB ពង្រីក​ឥណទាន​ការ​ប្រាក់​ទាប​ដល់​បណ្តា​ធនាគារពាណិជ្ជ​និង​ធនាគារ​គ្រប់គ្រង​ដោយ​រដ្ឋ​ដទៃ​ទៀត​នៅ​អត្រា​ការ​ប្រាក់​០,១% បន្ទាប់​មក​ពួក​គេ​បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​ប្រប​ត្តិករ​ដែល​ជា​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ក្នុង​អត្រា​ការ​ប្រាក់​៤%​។

លោក Vipon បាន​ថ្លែង​ថា​ធនាគារ SCB គ្រោង​នឹង​ទទួល​ថវិកា​សរុប​១៥​ប៊ី​លាន​បាត​នៅ​ក្នុង​ការ​ពង្រីក​បន្ថែ​ក្នុង​ឥណទាន​ការ​ប្រាក់​ទាប​ដល់​អតិថិជន​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ឆ្នាំ​នេះ ។

លោក​បាន​បន្ត​ទៀត​ថា ការ​វិនិយោគ​នៅ​ក្នុង​រោងចក្រ​ថ្មី​ៗ​ដូច​ជា​ការ​ទិញ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គ្រឿងចក្រ​ផ្សេង​ៗ និង​ការ​សម្រួលការ​រឹត​បន្តឹង​ដល់​ស​ន្ទ​និ​យ​ភាព​ដែល​ជា​កម្មវត្ថុ​ចម្បង​នៅ​ក្នុង​ឥណទាន​ការ​ប្រាក់​ទាប ។

មួយវិញទៀត « គោលការណ៍​ឥណទាន​យកការប្រាក់​ទាប​នេះ​ដែរ​នឹង​ជួយ​ជំរុញ​ការ​ជឿជាក់​របស់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម និង​លើកទឹកចិត្ត​ពួក​គេ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នៃ​ការ​វិនិយោគ​ដែល​ជា​ផ្នែក​មួយ​នៃ​អត្រា​ការ​ប្រាក់​ដែល​គួរ​ឲ្យ​ទាក់ទាញ » ។

ទោះជា​យ៉ាងណា ធនាគារពាណិជ្ជ​ធំ​ជាងគេ​បំផុត​ទី​៣​របស់​ប្រទេស​នេះ​តាម​រយៈ​ទ្រព្យសកម្ម​បាន​កំណត់​ទិស​ដៅ​ឆ្នាំ​២០១៥​សម្រាប់​ការ​ផ្តល់​កម្ចី​ដល់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ទើប​បង្កើត​ថ្មី​២០% ឬ​ស្មើនឹង​១២០​ប៊ី​លាន​បាត បន្ទាប់​ពី​បាន​រៀបចំ​៥០​ប៊ី​លាន​បាត​ជា​ឥណទាន​សម្រាប់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ថ្មី​កាលពី​ឆមាស​ដំបូង​រួច​មក​នោះ ៕