ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​ន្ទ​ស្សន៍​កំណើន​ប្រាក់ខែ​នៅ​ជប៉ុន​ថយ​ចុះ​ក្នុង​ខែសីហា រក្សា​សម្ពាធ​ដល់​ធនាគារកណ្តាល

8 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ការ​កើនឡើង​នៃ​អត្រា​ប្រាក់​ឈ្នួល​នៅ​ជប៉ុន​ថយ​ចុះ​ក្នុង​ខែសីហា កន្លង​មក ចំណែក​ប្រាក់​លើកទឹកចិត្ត​បន្ថែម​ក្នុង​រដូវក្តៅ​នេះ បាន​ថយ​ចុះ​ធៀប​នឹង​ឆ្នាំ​២០១៤ ដែល​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ធ្វើ​ឲ្យ​រុញ​រា​ចិត្ត​

ប្រទេស​ជប៉ុន ៖ ការ​កើនឡើង​នៃ​អត្រា​ប្រាក់​ឈ្នួល​នៅ​ជប៉ុន​ថយ​ចុះ​ក្នុង​ខែសីហា កន្លង​មក ចំណែក​ប្រាក់​លើកទឹកចិត្ត​បន្ថែម​ក្នុង​រដូវក្តៅ​នេះ បាន​ថយ​ចុះ​ធៀប​នឹង​ឆ្នាំ​២០១៤ ដែល​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ធ្វើ​ឲ្យ​រុញ​រា​ចិត្ត​ចំពោះ​ការ​ប្រើប្រាស់​ឯកជន ដែល​គួរ​ដាក់​ចេញ​នូវ​គោលនយោបាយ​ស្ថិត​ក្រោម​សម្ពាធ​ក្នុង​ការ​ផ្តល់​ការ​លើកទឹកចិត្ត​បន្ថែម ស្រប​ពេល​ដែល​មាន​ក្តី​បារម្ភ​ពី​ការ​មិន​រីក​ចម្រើន​ទៅ​មុខ ។

អតិផរណា​ដែល​គេ​បាន​កែសម្រួល​ជាមួយនឹង​បៀវត្សរ៍​ជាក់ស្តែង​បាន​កើនឡើង​០,២%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​ថយ​ចុះ​ពី​កំណើន​០,៥%​ក្នុង​ខែកក្កដា ស្រប​ពេល​ដែល​តម្លៃ​បៀវត្សរ៍ នាម​ករ​ណ៍ កើនឡើង​តាម​អាហារ និង​របស់របរ​ប្រើប្រាស់​ចាំបាច់​ប្រចាំ​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អំណាច​ទិញ​នៅ​តាម​ខ្នង​ផ្ទះ ។

មន្ត្រី​ក្រសួង​ការងារ​បាន​ថ្លែង​ថា ការ​បង់ប្រាក់ ជា​ពិសេស​ការ​ផ្តល់​ប្រាក់​លើកទឹកចិត្ត​រដូវក្តៅ​ដ៏​ច្រើន​លើសលប់​បាន​កើនឡើង​០,៦% ប៉ុន្តែ​ការ​ទូទាត់​ឬ​បង់ប្រាក់​ក្នុងអំឡុង​ពេល​នៃ​ការ​ផ្តល់​ប្រាក់​លើកទឹកចិត្ត​នៅ​ចន្លោះ​ខែមិថុនា និង​សីហា គឺ​មាន​កម្រិត​ទាប​ជាង​ឆ្នាំទៅ​៣,៤% ។

ទិន្នន័យ​នេះ​ដែរ​គឺ​ផ្អែក​តាម​ស​ន្ទ​ស្សន៍​នៃ​ក្រុមចម្រុះ​កាលពី​ស​ប្តា​ហ៍​មុន ដែល​រាប់​បញ្ចូល​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ក្នុង​ទិន្នន័យ​រោងចក្រ​ផលិតកម្ម ក៏​ដូច​ជា​កំណើន​នៃ​ការ​ចំណាយ​ច្រើន​ជាង​ការ​រំពឹង​ទុក​នៅ​តាម​ខ្នង​ផ្ទះ ការ​កត់សម្គាល់​នៃ​ការ​រើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពី​ភាព​រួញ​ខ្លី​កាលពី​ត្រីមាស​ទី​២ ។

អត្រា​ប្រាក់​ឈ្នួល​ត្រូវ​បាន​គេ​មើលឃើញ​ពីសារ​សំខាន់​ចំពោះ​ការ​បង្កើត​ឡើង​នូវ​ខួប​នៃ​កំណើន​ប្រកបដោយ​ភាព​វិជ្ជមាន ជា​ពិសេស ស្រប​ពេល​ដែល​អ្នក​ដាក់​ចេញ​នូវ​គោលនយោបាយ​ដែល​ជា​ក្តី​រំពឹង​របស់​បណ្តា​ក្រុមហ៊ុន​នានា​នឹង​ចំណាយ​លើ​ការ​ចុះបញ្ជី​ប្រាក់​កម្រៃ​លើ​ការ​វិនិយោគ និង​ប្រាក់បៀវត្សរ៍ ហើយ​ថែម​ទាំង​ជួយ​ជំរុញ​នូវ​ការ​ប្រើប្រាស់​ឯកជន​ដែល​ស្មើនឹង​៦០%​នៃ​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​៣​លើ​ពិភពលោក​មួយ​នេះ ។

លោក Makoto Watanabe សេដ្ឋវិទូ​ជាន់ខ្ពស់​របស់ BNP Paribas Securities បាន​ថ្លែង​ថា ៖«​ទិន្នន័យ​បង្ហាញ​ថា​ចំណូល​របស់​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​កំពុង​តែ​ប្រសើរ​ឡើង​បន្តិច​ម្តង​ៗ ។ រីឯ​ប្រាក់​ឈ្នួល​មិន​ទាន់​មាន​កម្លាំង​រឹង​មាំ​គ្រប់គ្រាន់​នៅឡើយ​ទេ​នៅ​ក្នុង​ការ​ជំរុញ​ការ​ប្រើប្រាស់ »​។

មួយវិញទៀត « បើ​ទោះជា​កម្រៃ​នៃ​សាជីវកម្ម​កំពុង​តែ​កើនឡើង​យ៉ាងណា​ក្តី ក៏​បណ្តា​ក្រុមហ៊ុន​នានា នឹង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​អំពី​ការ​ជំរុញ​បង្កើន​បៀវត្សរ៍ ក៏​ដូច​ជា​ប្រាក់​លើកទឹកចិត្ត​នៅ​រដូវ​ត្រជាក់ ស្រប​ពេល​ដែល​សេដ្ឋកិច្ច​មានដំណើរ​រអាក់រអួល​ដែល​គួប​ផ្សំ​នឹង​ចក្ខុវិស័យ​កំណើន​មិន​មាន​ភាព​ជាក់លាក់​នោះ » ។

ការ​ស្ទាបស្ទង់​ពី​ភាព​ឋិតថេរ​ដែល​ធនាគារ​ជប៉ុន​អាច​សម្រួល​គោលនយោបាយ​បន្ថែម​នៅ​ក្នុង​ការ​ពិនិត្យ​មើល​ឡើង​វិញ​នៃ​គោលនយោបាយ​ទាំង​ស​ប្តា​ហ៍​នេះ​ឬ​ចុងខែ​នេះ ជា​ពិសេស​ដូច​ជា​ហានិភ័យ​នៃ​ការ​លេច​ចេញ​កាន់តែ​ធំ​ឡើង​នៃ​ការ​មិន​រីក​ចម្រើន ប្រសិនជា​វា​កើតឡើង​នឹង​កាន់តែ​ពន្យារពេល​ដល់​ការ​រើប​ឡើង​វិញ​នៅ​ក្នុង​វិស័យសេដ្ឋកិច្ច​ថែម​ទៀត ។

លោក Watanabe បាន​ថ្លែង​ថា ធនាគារកណ្តាល​គឺ​ទំនងជា​នឹង​ប្រកាន់ខ្ជាប់​នូវ​សេចក្តីសម្រេច​លើ​ផែនការ​ចំណាយ​មូលធន​រឹង​(​មិន​ប្រែប្រួល​) និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ចន្លោះ​ប្រហោង​នៃ​ទិន្នផល​ដែល​គេ​សង្កេត​ឃើញ​មាននៅ​ក្នុង​ប្រព័ន្ធ​ស្ទាបស្ទង់ Tankan ដែល​បាន​ចេញផ្សាយ​កាលពី​ស​ប្តា​ហ៍​មុន ។

អ្នកវិភាគ​មួយ​ចំនួន​លើក​ឡើង​ថា ទិន្នន័យ​នៃ​កំណើន​ប្រាក់​ឈ្នួល​ទន់ខ្សោយ​គឺ​ដោយសារ​តែ​ស្ថិត​ក្នុង​ផ្នែក​មួយ​នៃ​ការ​ប្រែប្រួល​ក្នុង​ទិន្នន័យ​ដែល​គេ​បាន​ជ្រើស​យក​ធ្វើ​ជា​គំរូ​កាលពីដើម​ឆ្នាំ​នេះ ដែល​វា​បាន​បង្កើន​ទម្ងន់​នៅ​លើ​វិស័យ​ដូច​ជា អ្នក​លក់រាយ​និង​អ្នក​លក់ដុំ​ដែល​បង់ថ្លៃ​ចំណាយ​ទៅ​តាម​បៀវត្សរ៍ និង​ប្រាក់​លើកទឹកចិត្ត​កម្រិត​ទាប​ជាង​មុន។

ទោះជា​យ៉ាងណា​បណ្តា​ក្រុមហ៊ុន​ជា​ច្រើន​ជា​ពិសេស​ក្រុមហ៊ុន​ខ្នាត​តូច​មានការ​ស្ទាក់ស្ទើរ​នៅ​ក្នុង​ការ​ជំរុញ​បង្កើន​ប្រាក់​ឈ្នួល​ដើម្បី​ចៀសវាង​កត់សម្គាល់​ពី​ការ​កើនឡើង​នៅ​ក្នុង​ការ​ចំណាយ​របស់​សព្វបែបយ៉ាង​របស់​ពលករ ៕