ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន​​​​រង​របួស​ធ្ងន់​

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ បុរស​២នាក់ ​ម្នាក់​​រង​របួស​បែក​មុខ​បែក​មាត់​ និង​បាក់​ធេ្ម​ញ​ហូរ​ឈាម​ ​និង​ម្នាក់​ទៀត​រង​របួសស្រាល ខណៈ​ពេល​ចេញពី​ផឹកស៊ី​ស្រវឹង​ជិះ​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ

​រាជ​ធានី​ភ្នំពេញ ៖ បុរស​២នាក់ ​ម្នាក់​​រង​របួស​បែក​មុខ​បែក​មាត់​ និង​បាក់​ធេ្ម​ញ​ហូរ​ឈាម​ ​និង​ម្នាក់​ទៀត​រង​របួសស្រាល ខណៈ​ពេល​ចេញពី​ផឹកស៊ី​ស្រវឹង​ជិះ​ម៉ូតូ​បុក​បង្កាន់ដៃស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ កាលពី​វេលា​ម៉ោង១​​និង១០​​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧​​ តុលា ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​ ត្រង់​ចំណុច​​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

​បុរស​​រង​គ្រោះ​ទាំង​២​​នាក់​មិន​ស្គាល់​អត្តសញ្ញាណ អាយុ​ជាង​២០​ឆ្នាំ ជិះ​ម៉ូតូ​ម៉ា​កនិក ពណ៌កំបោរ ស៊េរី​ឆ្នាំ២០១៣​ គ្មាន​ស្លាក​លេខ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ស្ថានភាពស្រវឹង​ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពល​កើតហេតុ​ គេ​ឃើញ​បុរស​​​ទាំង​២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ​​ក្នុង​ល្បឿន​លឿន​ហើយ​ស្រវឹង​ជោកជាំ​ ​ធ្វើ​ដំណើរ​​ឆ្លងស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ​ខណៈ​មក​ដល់​ចំណុច​ស្ពាន​កោង​​ជិះ​លឿន​ពេក​មិន​បាន​កោង​តាម​ស្ពាន​ក៏​​ជ្រុល​​ទៅ​បុក​បង្កាន់ដៃស្ពាន​បណ្តាល​ឲ្យ​ម្នាក់​​ដួល​​រង​របយស​បែក​មុខមាត់​ និង​បាក់​ធ្មេញ​ ​និង​ម្នាក់​ទៀត​រង​របួសស្រាល​​​ងើប​ដើរ​ចេញ​ទៅ​ចោល​មិត្ត​ភ​ក្តិបាត់​ ។

ក្រោយ​ពេល​កើតហេតុ​ ​​បុរស​​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​​គ្លីនិក​ឯកជន ​រីឯ​ម៉ូតូ​យក​ទៅ​រក្សា​ទុក​​នៅ​ប៉ុស្ដិ៍​នគរ​បាល​រដ្ឋ​បាល​​បឹង​សាឡា​ង ៕