ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្ញាក់​ផ្អើល​ថា​មាន​​ភ្លើង​កំពុង​ឆេះផ្ទះ​ប្រជា​ពលរដ្ឋ​​នៅ​សង្កាត់​ទួល​ស្វាយព្រៃ១

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​នេះ​ភ្លើង​កំពុង​ឆេះ​​ផ្ទះ​ប្រជា​ពលរដ្ឋ​​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៣៣ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន ។

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​នេះ មាន​ការ​ភ្ញាក់​ផ្អើល​ថា មាន​​ភ្លើង​កំពុង​ឆេះ​​ផ្ទះ​ប្រជា​ពលរដ្ឋ​​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣១៨ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន ធ្វើ​ឱ្យ​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ចេញ​ទៅ​ជួយ​អន្តរាគមន៍​ប្រមាណ​៥-៦​ឡាន តែ​ពេល​ទៅ​ដល់​កន្លែង​កើត​ហេតុ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​នៅ​ម្តុំ​នៅ​ជួយ​ពន្ល់ត​បាន​ទាន់​ពេល​វេលា​ហើយ ។

ប្រ​ភព​ព័ត​មាន​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ ផ្ទះ​ដែល​មាន​ការ​ភ្ញាក់​ផ្អើល​ថា​មាន​ភ្លើង​ឆេះ​នេះ​មាន​អាសយដ្ឋាន​ផ្ទះ​លេខ ១៥-១៦ ផ្លូវ​លេខ​៣១៨ ស្ថិត​ក្នុង​ភូមិ​២ សង្កាត់​ទួល​ស្វាយ​ព្រៃ​១ ខណ្ឌ​ចំការមន តែ​ត្រូវ​ប្រជា​ពលរដ្ឋ​ប្រើ​បំពុង​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​ទាន់​ពេល​វេលា ។ មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ថា​មាន​ភ្លើង​ឆេះ​នេះ​ដោយ​សារ​តែ​ម្ចាស់​ផ្ទះ​បាន​ដាក់​កំដៅ​សម្លរ​ចោល ហើយ​ទៅ​យ​ក​កូន​ចេញ​ពី​មន្ទីរ​ពេទ្យ ពេល​ត្រឡប់​មក​វិញ​ក៏​មាន​ផ្សែង​ខ្មួល​ខ្មាញ់ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​បែប​នេះ​ទៅ ៕