ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ក្រឡាហោម ស ខេង​ កំពុងពិចារណា​ផ្លូវច្បាប់លើលិខិត​សុំទោសរបស់​និស្សិតដែលគំរាមថានឹងសម្លា.ប់

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សម្តេចក្រឡាហោម ​ស ខេង​ ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​បានឃើញលិខិត​សុំទោសរបស់និស្សិត​ដែលគំរាមថា​នឹងសម្លា.ប់លោកហើយ

រាជធានីភ្នំពេញ ៖ ​សម្តេចក្រឡាហោម ​ស ខេង​ ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​បានឃើញលិខិត​សុំទោសរបស់និស្សិត​ដែលគំរាមថា​នឹងសម្លាប់លោកហើយ ហើយ​សម្តេច​បានសម្តែងការសោកស្តាយ ​និងកំពុងពិចារណា​លើទិដ្ឋភាព​ផ្លូវច្បាប់ក្នុងការដោះស្រាយ ។

នេះបើយោង​តាមលោកនាយឧត្តមសេនីយ៍​ ខៀវ សុភ័គ​ ដែលបាន​ប្រាប់ប្រព័ន្ឋ​ផ្សព្វផ្សាយ​នៅរសៀលថ្ងៃអង្គារនេះ ។

គួរបញ្ជាក់ថា ​កាលពីថ្ងៃទី០៤តុលាថ្មីៗនេះ​ និស្សិតឈ្មោះ តៅ សារឿន ​បានសរសេរលិខិតសុំទោស​សម្តេចក្រឡាហោម ​ស ខេង ​​និងបានទទួល​ស្គាល់នូវកំហុសរបស់ខ្លួន​ចំពោះសំណេរនៅ​លើបណ្តាញទំនាក់ទំនង​សង្គម(Facebook) ​ដែលគំរាមថានឹង​សម្លាប់សម្តេចប្រមុខមហាផ្ទៃនោះ ។

និស្សិតសាកលវិទ្យាល័យ ​South East Asia រូបនេះ ​បានត្រូវសមត្ថកិច្ចខេត្ត​សៀមរាបឃាត់ខ្លួន​កាលពីវេលាថ្ងៃត្រង់ថ្ងៃទី២៨​ កញ្ញា ២០១៥ ​គឺរយៈពេលពីរ​ថ្ងៃបន្ទាប់យុវជន តៅ សារឿន ​បានសរសេរលើអាក់ខោន​ Facebook​​របស់ខ្លួនកាលពីថ្ងៃទី២៦កញ្ញាថា​ ” ចំាសម្តេចមកដល់នំាគ្នា​ដាក់គ្រាប់បែកឲ្យងាប់​ទំាងអស់គ្នាម្តង ” ៕