ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខេត្ត​ចាប់​​គោ​ជល់​គេចពន្ធ​៩០០​កេស​ប្រគល់​ឱ្យ​សាខា​គយ​ទឹក​វិល

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួម​មាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​, សាខា​គយ និង​រដ្ឋាករ​ខេត្ត​, ប៉េ​អឹ​ម​ក្រុង ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក សឿ​ន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​

ខេត្តសៀមរាប ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួម​មាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​, សាខា​គយ និង​រដ្ឋាករ​ខេត្ត​, ប៉េ​អឹ​ម​ក្រុង ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក សឿ​ន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​ដឹកនាំ​សម្របសម្រួល​ដោយ​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ និង​ឆែកឆេរ​រក​ឃើញ​គោ​ជល់​ចំនួន​៩០០​កេស បញ្ជូន​ទៅ​កាន់​សាខា​គយ​ទឹក​វិល ដើម្បី​ធ្វើការ​ផាកពិន័យ​តាម​និ​តិ​វិធី​ច្បាប់ ។ ហេតុការណ៍​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ និង​ឆែកឆេរ​រក​ឃើញ​ទំនិញគេចពន្ធ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៦ តុលា ២០១៥ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ខេត្តសៀមរាប ខណៈ​ដែល​ទំនិញ​ទាំងនោះ​ដឹក​ចេញពី​ភូមិសាស្ត្រ​ខេត្ត​ប៉ៃលិន​ឆ្លងកាត់​ខេត្តបាត់ដំបង​ចូល​មក​ចែកចាយ​ក្នុង​ក្រុង​សៀមរាប ។

លោក​វរសេនីយ៍ឯក សឿ​ន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ប្រាប់​«​កោះសន្តិភាព​»​ថា មុន​ឈាន​ដល់​ធ្វើការ​ឆែរ​ឆេរ​កម្លាំង​ជំនាញ​បាន​តាមដាន​យ៉ាង​ល្អិតល្អន់ និង​បាន​សហការ​ជាមួយ​មន្ត្រី​គយ​ប្រចាំការ​នៅ​ទឹក​វិល ។ លោក​បន្ត​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ច្បាស់ការ​ហើយ ទើប​កម្លាំង​របស់​លោក​តាមដាន​រហូត​មក​ដល់ទី​តាំង​ស្តុក​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក​នេះ​តែ​ម្តង ។ បន្ទាប់​មក​លោក​ក៏​បាន​រាយការណ៍​ទៅ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​បាន​ចូល​ត្រួតពិនិត្យ​ក្នុង​ទីតាំង​ខាងលើ និង​ឈាន​ដល់​ធ្វើការ​ឆែកឆេរ​ក្នុង​រថយន្ត​ដែល​ទុក​នៅ​ខាង​មុខ​ផ្ទះ​នេះ ។

លោក​វរសេនីយ៍ឯក សឿ​ន សេន បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ត្រួតពិនិត្យ​ឃើញច្បាស់​ថា ក្នុង​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ទឹកប៊ិច​ចាស់ គ្មាន​ស្លាក​លេខ​នោះ រក​ឃើញ​គោ​ជល់​គ្មាន​បិទ​តែម​ពន្ធ​ចំនួន​៩០០​កេស និង​ក្រៅពី​នោះ​មាន​ពន្ធ​ទាំងអស់​។ លោក​បាន​បញ្ជាក់​ថា ម្ចាស់​ទីតាំង​ខាងលើ​មានឈ្មោះ សេង ទិ​ត្យ ហៅ​ហួរ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​-​សង្កាត់​ខាងលើ សុខចិត្ត​ធ្វើ​តាម​សមត្ថកិច្ច​ឱ្យ​ចូល​ឆែកឆេរ​មួយ​សេរី រីឯ​ម្ចាស់​រថយន្ត​មានឈ្មោះ ឈិ​ន សា​វឿ​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មានមុខ​របរ​ដឹក​ទំនិញ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ឱ​កា​សាំង ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ ដែល​បើករថយន្ត​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ទឹកប៊ិច​ចាស់​គ្មាន​ស្លាក​លេខ ដឹក​ចេញពី​ភូមិសាស្ត្រ​ឡែ​ម ខេត្ត​ប៉ៃលិន ឆ្លងកាត់​តាម​ខេត្តបាត់ដំបង ឆ្ពោះ​មក​ចូល​ចែកចាយ​ក្នុង​ក្រុង​សៀមរាប មក​ដល់​នៅ​ម៉ោង​៤ និង​៣០​នាទី​ទៀប​ភ្លឺ ។

លោក​បញ្ជាក់​ទៀត​ថា ទំនិញ​ទាំង​អស់នោះ​មាន​ចំនួន​៤៣០០​កេស ហើយ​មាន​៣​មុខ​គឺ ទី​១-​ទឹកដោះគោ​កូន​ក្មេង​ចំនួន​ចំនួន​២០០​កេស មាន​ពន្ធ​ត្រឹមត្រូវ​, ទី​២-​ប្រេងខ្យង​ចំនួន​១៧០០​មាន​ពន្ធ​ត្រឹមត្រូវ និង​ទី​៣-​គោ​ជល់​ទាំងអស់​២៤០០​កេស អត់​ពន្ធ​ក្នុង​បញ្ជីសារពើភ័ណ្ឌ​ចំនួន​៩០០​កេស ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​ប្រគល់​ឱ្យ​សាខា​គយ និង​រដ្ឋាករ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕