ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរក្រុងព្រះសីហនុនឹង​ចាត់​វិធានការ​រាល់​សំណង់​​​​ដែល​សង់​លយ​មក​លើ​ចំណីផ្លូវ

8 ឆ្នាំ មុន

​ខេត្ត​ព្រះ​សីហនុ ៖ ក្រោយ​ពេល​ដែលសារព័ត៌មាន​កោះសន្តិភាពបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី៣០ ​កញ្ញា ​២០១៥ នៅ​ក្នុង​លេខ​ផ្សាយ៨៥៩៨ ដែល​មាន​ចំណងជើង​អត្ថបទ​ថា «ក្រុង​មាត់សមុទ្រ​កំពុង​រីក​ដុះដាលសំណង់​ទាំង​មានច្បាប់ និងរំលោ.ភច្បាប់»

​ខេត្ត​ព្រះ​សីហនុ ៖ ក្រោយ​ពេល​ដែលសារព័ត៌មាន​កោះសន្តិភាពបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី៣០ ​កញ្ញា ​២០១៥ នៅ​ក្នុង​លេខ​ផ្សាយ៨៥៩៨ ដែល​មាន​ចំណងជើង​អត្ថបទ​ថា  «ក្រុង​មាត់សមុទ្រ​កំពុង​រីក​ដុះដាលសំណង់​ទាំង​មានច្បាប់ និងរំលោភច្បាប់»  រួច​មក នៅ​ក្នុង​ខ្លឹមសារ​អត្ថបទបាន​ផ្តោត​សំខាន់​ទៅ​លើ​សំណង់រំលោភច្បាប់​មួយ​កន្លែង អតីតៈ​យីហោចម្រើន​ផល ដែល​មាន​ទីតាំង​ស្ថិត​នៅតាម​បណ្តោយ​វិ​ថី​ឯករាជ្យក្បែរ​ស្ថា​នី​យ​ប្រេង​ឥន្ធនៈកាល​តិច ស្ថិត​ក្នុង​សង្កាត់២ ក្រុង​​ព្រះ​សីហ​នុ ដែល​ម្ចាស់​សំណង់​ខាងលើ​នេះ បាន​សាងសង់​រំលោភ​មក​លើ​ចំណី​ផ្លូវ​សាធារណៈ នា​ពេល​កន្លង​មក​នោះ ​​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់/ក្រុង បាន​បង្កើត​គណៈកម្មការចុះ​ធ្វើ​កំណត់ហេតុ​ឱ្យ​​រុះរើ ហើយ​តម្រូវ​ឱ្យ​​កាត់​សំ​យាបកែតម្រូវ​ថយ​ចូល​ទៅ​ក្នុង​ដី​ឡូ​ត៍ប្រវែង១​ម៉ែត្រពី​ចំណី​ផ្លូវ​សាធារណៈ ។

​លោក អ៊ី សុខ​ឡេ​ង អភិបាល​ក្រុងព្រះសីហនុ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ​តុលា​ ២០១៥ ថា បញ្ហា​សំណង់​ខាងលើ​នេះ លោក​បាន​ចុះ​​​ត្រួតពិនិត្យសា​ជា​ថ្មី បន្ទាប់​ពី​បាន​ធ្វើ​កិច្ចសន្យាឱ្យ​​ម្ចាស់​សំណង់កាត់​បន្ថយ​សំ​យាប ដែល​បាន​សាងសង់​លយ​ចូល​មក​លើ​ចំណី​ផ្លូវ នា​ពេល​កន្លង​មក ​ឃើញ​ថា ម្ចាស់​សំណង់​បាន​គោរព​ទៅ​តាម​កិច្ចសន្យារបស់​ខ្លួន ប៉ុន្តែ​បន្ទាប់​ពី​ពិនិត្យ​ជាក់ស្តែង លើ​ផ្នែក​បច្ចេកទេសដែល​ម្ចាស់​សំណង់​តម្រូវ​ឱ្យ​​ក្រុម​​ជាង​សាងសង់​ជា​ទ្វារ​ដែក​រមូលដើរ​ដោយ​ថាមពល​អគ្គិសនី នៅ​ជុំ​វិញ​​អគារ​ ដែល​ការ​សាងសង់​បែប​នេះជា​ហេតុ​ធ្វើ​ឱ្យ​​ប៉ះពាល់ និងបាត់បង់​សោភ័ណ​ភាពទីក្រុង ។

លោក​​អភិ​បាល​ក្រុង​​ បាន​បន្ត​​ថា ​លោក​បាន​​ធ្វើ​ការ​អប់រំ​ណែនាំដល់​ម្ចាស់​សំណង់​ឱ្យ​​កែតម្រូវរុះរើទ្វារ​ដែក​រមូលដែល​បាន​ដាក់​រួច​ហើយ​នោះចេញ​វិញ និងឱ្យ​ដាក់​ជំនួស​ជា​ទ្វា​រកញ្ចក់នៅ​ជុំវិញ​អគារ ដើម្បី​បង្កើន​នូវ​សោភ័ណ​ភាព​ទីក្រុង​ទេសចរណ៍ ។ លោក​បាន​បញ្ជាក់​ទៀត​ថា លោក​នៅ​តែ​បន្ត​តាមដានការដ្ឋាន​សំណង់​ខាងលើ​នេះបន្ត​ទៀត ​ជា​ពិសេស រាល់​សំណង់​ទាំងឡាយ​ណា ដែល​រំលោភ​ទៅ​លើ​ច្បាប់​សំណង់ ដែល​ធ្វើ​ឱ្យ​​ប៉ះពាល់​សោភ័ណ​ភាព​ក្រុង សណ្តាប់ធ្នាប់ និងប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ ៕