ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​​ឃើញ​ធ្វើ​ផ្ទះ​ចាក់​ខឿន​ចូល​ដី​ផ្សារ​ធ្វើ​របង​បេតុង​បិទមុខ​ផ្ទះ​ផ្ទុះ​ជម្លោះ​តវ៉ា

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖​ ទំនាស់​​វិវាទ​​ដី​​ចំណី​ផ្សារ​ភ្នំ​ដិ​ល ​បាន​ឈាន​​​ដល់​កម្តៅ​​ជាង​​១០០​អង្សារហើយ​ ដោយសារភាគី​ម្ខាង​ បាន​ធ្វើ​របង​បេ​តុង​​ប្រវេ​ង​៣​​ម៉ែត្រ និង​កម្ពស់​​១,២០​ម៉ែត្រ​ បិទ​មិន​ឱ្យ​​ចូល​​ផ្ទះ​លក់​គុយទាវ​របស់​អ្នក​ស្រី អ៊ួ​ង សុខុម អាយុ​​៥០​ឆ្នាំ នៅ​ភូមិ​ភ្នំ​ដិ​ល ឃុំ​​តាំ​ក្រាំង ស្រុក​បា​ធា​យ ​បាន​​ជាប់​គាំង​ដោះស្រាយ​​មិន​ចេញ​​ជាង​២​ខែ​​មក​​ហើយ និង​ជិត​ដល់​ថ្ងៃ​ការ​កូន​ស្រី​ទៀត​ កាន់តែ​បង្ក​ឱ្យ​​មានការ​

ខេត្តកំពង់ចាម ​៖​ ទំនាស់​​វិវាទ​​ដី​​ចំណី​ផ្សារ​ភ្នំ​ដិ​ល ​បាន​ឈាន​​​ដល់​កម្តៅ​​ជាង​​១០០​អង្សារហើយ​ ដោយសារភាគី​ម្ខាង​ បាន​ធ្វើ​របង​បេ​តុង​​ប្រវេ​ង​៣​​ម៉ែត្រ និង​កម្ពស់​​១,២០​ម៉ែត្រ​ បិទ​មិន​ឱ្យ​​ចូល​​ផ្ទះ​លក់​គុយទាវ​របស់​អ្នក​ស្រី អ៊ួ​ង សុខុម អាយុ​​៥០​ឆ្នាំ នៅ​ភូមិ​ភ្នំ​ដិ​ល ឃុំ​​តាំ​ក្រាំង  ស្រុក​បា​ធា​យ ​បាន​​ជាប់​គាំង​ដោះស្រាយ​​មិន​ចេញ​​ជាង​២​ខែ​​មក​​ហើយ និង​ជិត​ដល់​ថ្ងៃ​ការ​កូន​ស្រី​ទៀត​ កាន់តែ​បង្ក​ឱ្យ​​មានការ​ព្រួយ​បារម្ភជា​ខ្លាំង ​ដោយ​លេចឮ​ថា​ អ្នក​ធ្វើ​របង​នោះ ត្រូវជា​សាច់ញាតិ​លោក​អភិបាលស្រុក​បា​ធា​យ  ហេតុ​ដូច្នេះហើយ ​​ទើប​ចេះ​តែ​​អូស​បន្លាយ​ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

លោក​ឈឹ​ម សៀង​ហុ​ង ​អាយុ​៦៥​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​សុ​ខុ​ម បាន​ប្រាប់​ឱ្យ​​ដឹង​កាលពី​​ព្រឹក​ថ្ងៃ​ទី​៦ ​តុលា ២០១៥ ថា កាលពីមុន​​មក​គាត់​​បាន​ធ្វើ​រោង​លក់​​គុយទាវ​នៅ​ជាប់​នឹង​ផ្សារ​ភ្នំ​ដិ​ល​​ជា​មធ្យម​ក្នុង​១​ថ្ងៃ ​អាចលក់​បាន​ពី​៧​ ទៅ​៨​ម៉ឺន​រៀល ដោយសារ​តែ​លក់​យូរ​ទៅៗ មាន​ម៉ូយ​មក​ទិញ​កាន់តែ​ច្រើន​នោះ ក៏​បាន​ពង្រី​ក​ផ្ទះ​ឱ្យ​​ធំ​ទូលាយ​ជាង​មុន ហើយ​ការ​លក់​កើន​​ចំណូល​ក្នុង​១​ថ្ងៃ រហូត​ដល់​ទៅ​ជាង​២០​ម៉ឺន​រៀល ។

លោក​ឈឹ​ម សៀង​ហុង បាន​ប្រាប់​ឱ្យ​​ដឹង​ទៀត​ថា ជាប់ជួន​​នៅ​ថ្ងៃ​ទី​៦ សីហា ២០១៥  ភាគី​ឈ្មោះ​គង់ ណ​ន នាំ​សាច់ញាតិ​៤​​នាក់​មក​​រៀបចំ​ធ្វើ​របង​បេតុង​​បិទមុខ​ផ្ទះ​គាត់ ដោយ​មិន​អាចឱ្យ​​ភ្ញៀ​ង​ចូល​មកហូប​គុយទាវ​​កើត​​នា​ព្រឹក​នោះ​ គាត់​ក៏​ប្រញាប់​ទៅ​ប្តឹង​ដល់​អាជ្ញាធរ​ឃុំ​តាំង​ក្រាំង ហើយ​ត្រូវ​បាន​អាជ្ញាធរលើ​ក​ហេតុផល​ថា ឈ្មោះ​ណ​ន មិន​អាច​ធ្វើ​របង​ទៅ​បិទ​លើ​ដី​សាធារណៈរបស់​ផ្សារ​បាន​​នោះ​ទេ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព