ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​យក​អំណោយ​សម្តេច​តេ​ជោ និង​លោក​ជំទាវ​ជូន​កងទ័ព​នា​រដូវ​ភ្ជុំបិណ្ឌ

8 ឆ្នាំ មុន

​ខេត្ត​ប៉ៃលិន ៖ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល ​និង​ម្ចាស់​សណ្ឋាគារ​ឯករាជ្យ​​​កាលពី​ថ្ងៃ​ទី​៥ ​តុលា ​​២០១៥​ បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ និង​ប្រាក់​​របស់សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

​ខេត្ត​ប៉ៃលិន ៖ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល ​និង​ម្ចាស់​សណ្ឋាគារ​ឯករាជ្យ​​​កាលពី​ថ្ងៃ​ទី​៥ ​តុលា ​​២០១៥​ បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ និង​ប្រាក់​​របស់សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទៅ​​ជូន​កងទ័ព​នៅ​ព្រំដែន​កម្ពុជា-ថៃ នៃ​ខេត្ត​ប៉ៃលិន ក្នុងឱ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​។

​លោក​ឧត្តមសេនីយ៍ឯក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋលេខាធិការ​នៃ​រដ្ឋ​លេខា​ដ្ឋា​ន​អាកាស​ចរ​ស៊ី​វិល ​​​​​ដឹកនាំ​គណៈប្រតិភូ​​​ ​ដើម្បី​​​​​នាំយក​​អំណោយ​​​​ទៅ​ជូន​កងទ័ព​នា​ពេល​នេះ រួម​មាន​ ​ប្រាក់​សម្រាប់​ពល​ទាហាន​ចំនួន​២៦៥​នាក់ ដោយ​ម្នាក់​ៗទទួល​បាន​​​​៦​ម៉ឺន​រៀល ក្រ​មា១ សា​រុង​១ ​ជូន​បញ្ជាការ​​ដ្ឋាន​វរ​សេនា​តូច​លេខ​៥៣៥ អង្ករ​ចំនួន​​១០០​បាវ​ ទឹកត្រី​១០០​យូរ ទឹកស៊ីអ៊ីវ១០០​យូរ​ ត្រីងៀត១០០​គីឡូក្រាម​ ​សៀង១០០​គីឡូក្រាម​ ឆៃប៉ូវ១០០​គីឡូក្រាម​ ប្រហុក​១០០​គីឡូក្រាម​ ​មី​យើង​១០០​កេស និង​ប្រាក់​​៤​លាន​រៀល​ ។

លោក ​ម៉ៅ ហាវ​ណ្ណា​ល់ ​​បាន​សម្តែង​នូវ​ក្តី​រីករាយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​ពិនិត្យ​ជាក់ស្តែង​ឃើញ​ថា ស្ថានភាព​រស់នៅ ហូប​ចុក និង​ការ​បង្ក​បង្កើន​ផល​របស់​កងទ័ព​ប្រចាំការ​នៅ​ប៉ៃលិន​នេះ​ គឺ​មាន​ភាពល្អ​ប្រសើរ មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ ។ លោក​បញ្ជាក់​ថា ការ​ចុះ​​​សួរ​សុខ​ទុក្ខ​នាពេល​នេះ​ គឺ​ចង់​បញ្ជាក់​ថា សមរ​ភូមិ​ក្រោយ នៅ​តែ​គាំទ្រ​ចំពោះ​សមរ​ភូមិ​មុខជា​និច្ច ៕

ព័ត៌​មាន​លម្អិត​មាន​ផ្សាយជូននៅ​លើទំព័រ​កាសែត​កោះសន្តិភាព​