ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Maybank នឹង​ជួយ​បណ្តា​ក្រុមហ៊ុន​មី​យ៉ា​ន់​ម៉ា​បង្កើន​មូលធន​ក្នុង​តំបន់

8 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ លោកស្រី​Pollie Sim នាយក​ប្រតិបត្តិ​ផ្នែក​ជំនួញ​អន្តរជាតិ​របស់​ធនាគារ​ម៉ា​ឡេ​ស៊ី​បាន​បង្ហើប​ឲ្យ​ដឹង​ថា Maybank នឹង​ផ្តល់​នូវ​សេវាកម្ម​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដែល​រាប់​បញ្ចូល​គម្រោង​ហិរញ្ញវត្ថុ

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ លោកស្រី​Pollie Sim នាយក​ប្រតិបត្តិ​ផ្នែក​ជំនួញ​អន្តរជាតិ​របស់​ធនាគារ​ម៉ា​ឡេ​ស៊ី​បាន​បង្ហើប​ឲ្យ​ដឹង​ថា Maybank នឹង​ផ្តល់​នូវ​សេវាកម្ម​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដែល​រាប់​បញ្ចូល​គម្រោង​ហិរញ្ញវត្ថុ និង​ការ​ផ្តល់​កម្ចី​ផ្នែក​សាជីវកម្ម ។

មួយវិញទៀត លោកស្រី​បាន​ថ្លែង​នៅ​ក្នុង​ឱកាស​នៃ​ការ​ប្រារព្ធ​ពិធី​បើក​ឲ្យ​ដំណើរការ​ការិយាល័យ​សាខា​នៅ​មី​យ៉ា​ន់​ម៉ា​របស់​ធនាគារ​នេះ​ថា លោកស្រី​នឹង​ជួយ​ដល់​បណ្តា​ក្រុមហ៊ុន​នានា​នៅ​ក្នុង​ការ​បង្កើន​មូលធន ឬ​ដើមទុន​តាម​រយៈ​ទីផ្សារ​បំណុល​ក្នុង​តំបន់ ។

មាន​តែ​ក្រុមហ៊ុន Yoma Strategic របស់​មី​យ៉ា​ន់​ម៉ា​មួយ​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​បង្កើន​មូលធន​តាម​រយៈ​ទីផ្សារ​មូលធន​អន្តរជាតិ​ដែល​បាន​ចុះបញ្ជី​នៅ​ក្នុង​ផ្សារ​ភាគ​សិង្ហ​បុរី កាលពី​ឆ្នាំ​២០០៦ ។

លោកស្រី Sim បាន​ឲ្យ​ដឹង​ថា ៖ « យើង​បាន​ស្ថិត​នៅ​ក្នុង​តំណែង​ដែល​ល្អ​ប្រសើរ​នៅ​ក្នុង​ការ​នាំ​យក​នូវ​បទ​ពិសោធន៍​របស់​យើង​មក​អភិវឌ្ឍន៍​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ឬ​ក៏​ជួយ​បង្កើន​មូលធន​តាម​រយៈ​ទីផ្សារ​បំណុល​នៅ​ក្នុង​តំបន់ »​។

ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​មក​លើ​ក្រុមហ៊ុន​ប្រកប​ជំនួញ​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា នឹង​ធ្វើ​ដំណើរ​វិវឌ្ឍន៍​ទៅ​មុខ​របស់​បណ្តា​ក្រុមហ៊ុន​មក​ពី​នាយ​សមុទ្រ​ក្នុងស្រុក​មាន​ល្បឿន​យឺត​នៅ​ក្នុង​ការ​បង្កើន​មូលធន​អន្តរជាតិ ។

ចំណែក​ការ​ជួញដូរ​ផ្សា​រមូល​ប​ត្រ​ក្រុង​យ៉ាំ​ង​ហ្គូ​ន​របស់​ប្រជាជាតិ​មួយ​នេះ ក៏​ត្រូវ​បាន​កំណត់​កាលបរិច្ឆេទ​នៅ​ក្នុង​ការ​បើក​ឲ្យ​ដំណើរការ​នៅ​ខែធ្នូ​ខាង​មុខ​នេះ​ដែរ ហើយ​អ្នកជំនាញ​បាន​លើក​ឡើង​ថា បណ្តា​អាជ្ញាធរ​ពាក់ព័ន្ធ​ទំនងជា​នឹង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ក្នុងស្រុក​នៅ​ក្នុង​ការ​ចុះបញ្ជី​ជួញដូរ​ក្នុងស្រុក​ជា​ជាង​នៅ​បរទេស ។

Maybank គឺជា​ធនាគារ​របស់​ម៉ា​ឡេ​ស៊ី​ដំបូង​គេ​ហើយ​ដែល​បើក​សាខា​នៅ​មី​យ៉ា​ន់​ម៉ា​បើ​ទោះជា​ខ្លួន​បាន​បើក​ការិយាល័យ​តំណាង​នៅ​ក្នុង​ប្រទេស​នេះ​ជាង​ពីរ​ទសវត្សរ៍​មក​ហើយ​ក៏​ដោយ ។

លោកស្រី Sim បាន​គូសបញ្ជាក់​ថា បច្ចុប្បន្ន​ធនាគារ​របស់​លោកស្រី​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​ក្នុង​ប្រទេស​មី​យ៉ា​ន់ ម៉ា​ជា​លើក​ដំបូង ពោល​គឺ​វា​នឹង​ផ្តោត​ទៅ​លើ​តំបន់​អាទិភាព​នៃ​ការ​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​កំណើន​រួម​មាន វិស័យ​ថាមពល ប្រេង​និង​ឧស្ម័ន និង​វិស័យ​ទូរគមនាគមន៍​ជាដើម ។ ថ្មី​ៗ​នេះ​ធនាគារ​បាន​ផ្តល់​នូវ​ហិរញ្ញវត្ថុ​សម្រាប់​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​យ៉ាំ​ង​ហ្គូ​ន​ដែល​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន​ពហុ​ផលិតផល​មី​យ៉ា​ន់​ម៉ា​អាស៊ី​ពិភពលោក ក៏​ដូច​ជា​ការ​អភិវឌ្ឍ​បំពង់​បង្ហូរ​ឧស្ម័ន កំពង់​ផែ​សមុទ្រ និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​ដទៃ​ទៀត ។

ជាមួយនឹង​ដំណោះស្រាយ​ទីផ្សារ​មូលធន ធនាគារ Maybank​នឹង​ផ្តល់​នូវ​រតនាគារ​និង​សេវា​គ្រប់គ្រង​សាច់ប្រាក់ គណនី​បញ្ញើ ការ​ប្រកប​ជំនួញ​ក្នុង​វិស័យ​ធនាគារ និង​ការ​ធ្វើការ​រត់​ឯកសារ​ផ្តល់​ហិរញ្ញវត្ថុ​ជាដើម​ទុន​ផង​ដែរ ។

លោកស្រី​បាន​លើក​ឡើង​ថា ខ្លួន​រំពឹង​ថា​នឹង​ពង្រីក​អតិថិជន​បាន​៣​លាន​នាក់​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​នៅ​ឆ្នាំ​ខាង​មុខ ហើយ​ថែម​ទាំង​មានការ​ជឿជាក់​ថា ការ​ប្រកប​ជំនួញ​ផ្តល់​កម្ចី​និង​ជួញដូរ​ក្នុង​វិស័យ​ធនាគារ​នឹង​ប្រែ​ក្លាយជា​គ្រឿង​ទាញ​យក​ចំណូល​ដ៏​ធំ​មួយ​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ក្រោយ ។

នាយ​ប្រតិបត្តិ Indochina លោក Soon Su Long បាន​ឲ្យ​ដឹង​ថា Maybank ក៏​ផ្តល់​នូវ​សេវា​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​ផង​ដែរ​ដោយសារ​តែ​កា​រត​ភ្ជាប់​អតិថិជន​ជាមួយនឹង​បណ្តា​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​មី​យ៉ា​ន់​ម៉ា​ដូច​ជា ៖ ចិន ឥណ្ឌា និង​អាស៊ាន ជាដើម ។

លោក​បាន​បន្ថែម​ថា « Maybank មាន​ឥណទាន​ខ្ពស់​ឬ​ច្រើន​ជាង​បណ្តា​ធនាគារ​ក្នុងស្រុក​ជា​ច្រើន ហើយ​អាច​ផ្តល់​នូវ​ការ​រ៉ាប់រង​ចំពោះ​ការ​ផ្តល់​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​ដែល​នឹង​ត្រូវ​បាន​ទទួលយក​ដោយ​ដៃគូ​ពាណិជ្ជកម្ម​របស់​មី​យ៉ា​ន់​ម៉ា​ទៀត​ផង »​។

ម្យ៉ាងទៀត Maybank បាន​ឆ្លើយ​តប​ទៅ​នឹង​ទំនាក់ទំនង​ជាមួយ​បណ្តា​ធនាគារ​ក្នុងស្រុក​ចំនួន​១៤ ប៉ុន្តែ​មិន​ទាន់​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​មួយ​ចំនួន​នៅឡើយ​ទេ ។

ធនាគារ​ម៉ា​ឡេ​ស៊ី​មួយ​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ធនាគារ​បរទេស​ចំនួន​៩​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់ ម៉ា ។ ធនាគារ​ទាំងនោះ​ត្រូវ​បាន​តម្រូវ​ឲ្យ​បង់​ដើមទុន​អប្បបរមា​ចំនួន​៧៥​លាន​ដុល្លារ ហើយ​ជាដំបូង​ត្រូវ​បាន​កំណត់​ឲ្យ​ប្រតិបត្តិការ​សាខា​តែ​មួយ​ប៉ុណ្ណោះ និង​ផ្តល់​កម្ចី​ដល់​អតិថិជន​សាជីវកម្ម​អន្តរជាតិ និង​បណ្តា​ធនាគារ​ក្នុងស្រុក ។

គួរ​បញ្ជាក់​ថា ធនាគារ​ដែល​បាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​នៅ​មី​យ៉ា​ន់​ម៉ា​រួម​មាន​ដូច​ជា​៖ ធនាគារ​ANZ​របស់​អូស្ត្រាលី Bangkok Bank (​ថៃ​) Mizuho (​ជប៉ុន​) The Bank of Tokyo –Mitsubishi UFJ និង Sumitomo Mitsui Banking Corporation ធនាគារ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ចិន (ICBC) ធនាគារ Maybank របស់​មី​យ៉ា​ន់​ម៉ា និង​ធនាគារ Oversea-Chines Corporation (OCBC) របស់​សិង្ហ​បុរី​និង​ធនាគារ United Overseas Bank (UOB) ។

Maybank គឺជា​ធនាគារ​តែ​មួយ​គត់​នៅ​លើ​ពិភពលោក​ដែល​មាន​ការិយាល័យ​នៅ​គ្រប់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ ហើយ​ក៏​ជា​ធនាគារ​ធំ​ជាងគេ​បំផុត​ទី​៤​ដែរ​ក្នុង​តំបន់​តាម​រយៈ​ទុន​សកម្ម​សរុប​១៤៥​ប៊ី​លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៤ ៕