ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ក្រុម​ប្រើប្រាស់​និង​សេព​គ្រឿងញៀ.ន​បាន​១៣​នាក់

8 ឆ្នាំ មុន

ខេត្តកំពត ៖ កម្លាំង​កា​រិ​យា​ល​យ័​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី លក ញ៉ា​វ នាយ​រង​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​បង្ក្រាប​ក្រុម​សេព

ខេត្តកំពត ៖ កម្លាំង​កា​រិ​យា​ល​យ័​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្ត​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី លក ញ៉ា​វ នាយ​រង​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​បង្ក្រាប​ក្រុម​សេព និង​ចែកចាយ​គ្រឿងញៀន​បី​ទីតាំង​គឺ​នៅ​ចំណុច​ក្បាលស្ពាន​ឥន្ទធនូ​ព្រែក​កំពង់បាយ​ប៉ែក​ខាង លិច​គល់​ស្ពាន​ខាងកើត និង​មួយ​កន្លែង​ទៀត នៅ​ម្ដុំ​ផែ​ទូក​កំពង់​កណ្ដាល​កាលពី​ចន្លោះ​ម៉ោង​១១​យប់​ទៅ​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​១​ឈាន​ចូល ថ្ងៃ​ទី​២ តុលា ។ ក្នុង​ប្រ​តិ​ប​តិ្ត​ការ​នោះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១៣​នាក់ នាំ​មក​កា​រិ​យា​ល​យ័​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

លោក​វរសេនីយ៍ឯក គង់ សុ​ខន នាយ​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ព្រលប់​ថ្ងៃ​ទី​១ តុលា​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​ចេញ​ល្បាត​រកមុខ​សញ្ញា​ប្រើប្រាស់ និង​ចែកចាយ​គ្រឿង ញៀន ។ ក្នុង​ប្រតិបត្តិការ​ខាងលើ​មាន​លោក​វរសេនីយ៍ត្រី លក ញ៉ា​វ នាយ​រង​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្ត ក៏​បាន​ចូលរួម​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ទីតាំង​បទ ល្មើស​គ្រឿងញៀន​ខាងលើ​នេះ​ដែរ ។

លោក គង់ សុ​ខន មានបាន​បន្ត​ថា ក្នុង​ការ​បង្ក្រាប​នេះ​កម្លាំង​បាន​ចុះ​បង្ក្រាប​បី​ទីតាំង​ផ្សេង​គ្នា ដែល​ទី​១​នៅ​ចំណុច​ក្បាលស្ពាន​ឥន្ទធនូ​ត្រើយ​ខាងកើត​នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ឃាត់ខ្លួន​ជន​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​៥​នាក់ និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន ។ ទី​២​នៅ​ចំណុច​គល់​ស្ពាន​ឥន្ទធនូ​ត្រើយ​ខាងលិច​នៅ​ចន្លោះ​វេលា​ម៉ោង​១១​និង​១២​យប់ ឃាត់ខ្លួន​ជន​ចែកចាយ និង​ប្រើប្រាស់​បាន​ចំនួន​៥​នាក់​រួម​ទាំង​វត្ថុ​តាង​ថ្នាំ​ញៀន និង​ឧបករណ៍​សម្រាប់​ជក់​មួយ​ចំនួន និង​ទី​៣​នៅ​ម្តុំ​ផែ​ទូក​កំពង់​កណ្តាល​ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត នៅ​វេលា​ម៉ោង​១​និង​១៥​នាទី​រំលង​អ​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២ តុលា ឃាត់ខ្លួន​ជន​សេព​គ្រឿងញៀន​បាន​បី​នាក់ រួម​ទាំង​វត្ថុ​តាង​ប្រដាប់​ជក់ និង​ថ្នាំ​ញៀន ៕