ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លា.ប់​០៥ និង​របួសធ្ងន់​-​ស្រាល​០៩​នាក់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ស្លា.ប់​៥​នាក់​(​ប្រុស​) អ្នក​របួសធ្ងន់​៥​នាក់​(​ប្រុស​) និង​របួសស្រាល​៤​នាក់ (​ស្រី​៣​នាក់​) កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​០៥ តុលា ២០១៥ ។

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ស្លាប់​៥​នាក់​(​ប្រុស​) អ្នក​របួសធ្ងន់​៥​នាក់​(​ប្រុស​) និង​របួសស្រាល​៤​នាក់ (​ស្រី​៣​នាក់​) កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​០៥ តុលា ២០១៥ ។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ០៩​លើក​ខាងលើ បាន​បង្ក​ឱ្យ​ខូចខាត​យានយន្ត​សរុប​១៤​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​៩​គ្រឿង​, រថយន្ត​ធុន​តូច​៥​គ្រឿង ។

មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន​២​លើក​,​បត់​គ្រោះថ្នាក់​៣​លើក​,​មិន​គោរព​សិទ្ធ​២​លើក និង​ស្រវឹង​២​លើក ក្នុង​នោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​១១​នាក់​(​យប់​៦​នាក់​) ៕