ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹងលើ​ផ្លូវ​២៧១​របួសធ្ងន់​២​នាក់ ​និង​ស្រាល​២​នាក់

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ មនុស្ស​២នាក់​បាន​រង​របួសធ្ងន់​​ និង២នាក់​ទៀត​របួស​ស្រាល​​ដោយ​សារ​រថយន្ត​នី​ស្សាន់អ្នក​បើក​បរ​ស្រវឹង​បើក​​ទៅ​បុក​រថយន្ត​ដឹក​មាន់​ពេញទំហឹង​នៅ​ក្បែរ​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់

រាជ​ធានីភ្នំពេញ ៖ មនុស្ស​២នាក់​បាន​រង​របួសធ្ងន់​​ និង២នាក់​ទៀត​របួស​ស្រាល​​ដោយ​សារ​រថយន្ត​នី​ស្សាន់អ្នក​បើក​បរ​ស្រវឹង​បើក​​ទៅ​បុក​រថយន្ត​ដឹក​មាន់​ពេញទំហឹង​នៅ​ក្បែរ​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់ តាម​ផ្លូវ​លេខ​២៧១ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក កាល​ពីវេលា​ម៉ោង​៤​ និង​២០​នាទី​ទៀប​ភ្លឺ ​ថ្ងៃ​ទី​៥ ​តុលា ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​នី​ស្សាន់​មួយ​បាំង​កន្លះ ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ ភ្នំពេញ 2AF 5336 ជិះ​គ្នា​៣​នាក់ អ្នកបើកបរ​ស្រវឹង​ជោកជាំ ទិស​ដៅ​ពី​កើត​ទៅ​លិច ចំណែក​រថយន្ត​ទី​តាន ព​ណ​ស ជា​រថយន្ត​ដឹក​មាន់ បើកបរ​ដោយ​បុរស​ម្នាក់​ពី​លិចទៅ​កើត ពេលមក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​រថយន្ត​បង្ក​បើក​រេ​ចង្កូត​ទៅ​បំណែក​ខាង​ផ្លូវ​រថយន្ត​ដឹក​មាន់​ហើយបាន​បួង​ចង្កូត​មក​ស្តាំ​វិញ​ក៏​ត្រូវ​រថយន្ត​ដឹក​មាន់​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​នី​ស្សាន់នៅ​ទទឹង​ពីមុខ​រថយន្ត​ដឹក​មាន់​ធ្វើ​ឲ្យ​អ្នក​បើករថយន្ត​ដឹក​មាន់​របួស​ជើង​ធ្ងន់ ចំណែក​អ្នកបើកបរ​រថយន្ត​នី​ស្សាន់​របួសស្រាល​ តែ​ស្រវឹង​ជោកជាំ រី​ឯ​អ្នក​រួម​ដំណើរ​ម្នាក់​របួស​ដៃឆ្វេង ​និង​ម្នាក់​ទៀត​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ​អ្នក​រង​របួស​ដែល​បើករថយន្ត​ដឹក​មាន់​ត្រូវ​សាច់ញាតិ​ដឹក​យក​ទៅព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ចំណែក​អ្នក​ជិះ​រថយន្ត​បង្ក​ដែល​រង​របួស​ដៃ​បាន​ជិះ​រ៉ឺ​ម៉ក​ម៉ូតូទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ រថយន្ត​ដឹក​មាន់បាន​យក​រថយន្ត​មួយ​គ្រឿង​ទៀតមក​សេង​មាន់​ដឹក​យក​ទៅ​ឲ្យ​ម៉ូយ​បន្ត​ទៀត​ ទើប​សមត្ថកិច្ច​វាស់វែង​យក​ទៅ​ដោះស្រាយ​នៅអធិការដ្ឋាន​ខណ្ឌទួលគោក ៕