ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​ស្លា.ប់​០៦ និង​របួសធ្ងន់​-​ស្រាល​១៨​នាក់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ស្លា.ប់​៦​នាក់ (​ស្រី​៣​នាក់​) អ្នក​របួសធ្ងន់​១២​នាក់ (​ស្រី​២​នាក់​) និង​របួសស្រាល​៦​នាក់
(​ស្រី​ម្នាក់​) កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​០៤ តុលា ២០១៥ ។

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ស្លាប់​៦​នាក់ (​ស្រី​៣​នាក់​) អ្នក​របួសធ្ងន់​១២​នាក់ (​ស្រី​២​នាក់​) និង​របួសស្រាល​៦​នាក់
(​ស្រី​ម្នាក់​) កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​០៤ តុលា ២០១៥ ។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១១​លើក​ខាងលើ បាន​បង្ក​ឱ្យ​ខូចខាត​យានយន្ត​សរុប​២១​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​១៥​គ្រឿង​, រថយន្ត​ធុន​តូច​២​គ្រឿង​,​រថយន្ត​ធុន​ធំ​៤​គ្រឿង​និង​ថ្មើរជើង​២​នាក់ ។

មូលហេតុ​ដែល​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​រួម​មាន​ល្មើស​ល្បឿន​៤​លើក​,​ប្រជែង​គ្រោះថ្នាក់​២​លើក​,​បត់​គ្រោះថ្នាក់​១​លើក​,​មិន​គោរព​សិទ្ធ​១​លើក និង​ស្រវឹង​៣​លើក ក្នុង​នោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​២២​នាក់ (​យប់​១៣​នាក់​) ៕