ខេត្តសៀមរាប ៖ តាមប្រភពព័ត៌មានជំហានដំបូងបានឱ្យដឹងថា សពបុរសម្នាក់ត្រូវគេប្រទះឃើញដេកស្លាប់ដោយមានស្នាមអារ.កនៅក្នុងដីឡូត៍ជាតារាងបាល់ទះមួយកន្លែង តាមផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃគុយ សង្កាត់អំបិល ក្រុងសៀមរាប បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែងជិត៦ព្រឹក ថ្ងៃទី៥ តុលា នេះ។
សពមានអាយុប្រហែលជាង២០ឆ្នាំ មានសាក់លើខ្លួន ហើយនៅក្បែរសពគេឃើញម៉ូតូមួយគ្រឿងម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរី២០០៤ ពាក់ស្លាកលេខសៀមរាប១B០៤២៩ កាបូបលុយ១ ទូរស័ព្ទដៃ១ មួកការពារសុវត្ថិភាពពណ៌ស១ និងស្បែកជើងមួយគូ។
ប្រភពពីសមត្ថកិច្ចបានប្រាប់ថា ករណីឃាតកម្មដោយមិនយកទ្រព្យសម្បត្តិនេះ អាចជាករណីគំនុំគិតទុកជាមុន ហើយក្រុមអ្នកដែលហ៊ានលើកដៃសម្លាប់ជនរងគ្រោះមានគ្នាមិនក្រោមពី៣ទៅ៤នាក់ទេទើបធ្វើសកម្មភាពនេះបាន។
សមត្ថកិច្ចបន្តថា ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណទេ ហើយអ្នកដែលទៅចោមរោមមើលក៏មិនស្គាល់សពដែរ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងដុតដៃដុតជើងសហការគ្នាស្វែងរកចាប់ជនសង្ស័យមកផ្តន្ទាទោសឱ្យខាងតែបាន ចំណែកសពជនរងគ្រោះសមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារ៕
ចែករំលែកព័តមាននេះ