ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​បែន​ដឹក​ដី​បើក​ទាក់​ខ្សែភ្លើងរ​លំបាក់​បង្គោល​ភ្លើង​អស់​៤​ដើម សមត្ថកិច្ច​ដេញចាប់​ព្រោងព្រាត ចាប់​បាន​តែ​ខ្យល់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​បាន​បើក​ចេញពី​ផ្លូវលំ​ឡើង​មក​ផ្លូវ​អូ​ដឹ​ម​ទំនប់​កប់​ស្រូវ​បាន​ទាក់​ខ្សែភ្លើង និង​ខ្សែកាប​ធ្លាក់​វាយ​ពេញ​ផ្លូវ និង​បណ្តាល​ឱ្យ​ដួលរ​លំបាក់​បង្គោល​ខ្សែភ្លើង​អស់​៤​ដើម ព្រមទាំង​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​បាន​បើក​ចេញពី​ផ្លូវលំ​ឡើង​មក​ផ្លូវ​អូ​ដឹ​ម​ទំនប់​កប់​ស្រូវ​បាន​ទាក់​ខ្សែភ្លើង និង​ខ្សែកាប​ធ្លាក់​វាយ​ពេញ​ផ្លូវ និង​បណ្តាល​ឱ្យ​ដួលរ​លំបាក់​បង្គោល​ខ្សែភ្លើង​អស់​៤​ដើម ព្រមទាំង​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​មួយ​បង្គោល​បណ្តាល​ឱ្យ​មាន​ភ្លើង​ឆាបឆេះ​ទៀត​ផង តែ​ត្រូវ​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​ជួយ​ពន្លត់​ទាន់​ពេល ដែល​ហេតុ​ការណ៍​​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​៤ តុលា ២០១៥ នៅ​ចំណុច​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​សមត្ថកិច្ច​ក៏​ទៅ​ដល់​កន្លែង​កើតហេតុ និង​ជួយ​អន្តរាគមន៍​ហៅ​ក្រុម​អគ្គិសនី​បិទ​ភ្លើង​ដើម្បី​កុំឱ្យ​បណ្តាល​ឱ្យ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​នៅ​នោះ និង​ដេញ​តាម​ចាប់​រថយន្ត​ដឹក​ដី​ដែល​បាន​រត់គេច​នោះ​ព្រោង​ព្រាត​ផង​ដែរ តែ​រថយន្ត​ដឹក​ដី​នោះ​នៅ​តែ​អាច​​រត់គេច​បាត់​ស្រមោល​បាន ។

ប្រជាពលរដ្ឋ​ដែល​ដឹង​ហេតុការណ៍​នេះ​បាន​ព្រលយ​​ប្រាប់​«កោះ​សន្តិភាព​»​ឱ្យ​ដឹង​ថា រឿង​ថា​ចាប់​មិន​បាន​នេះ​មិន​គួរ​ឱ្យ​ជឿ​នោះ​ទេ នេះ​ប្រហែលជា​សមត្ថកិច្ច​ត្រូវរ៉ូវ​គ្នា​ជាមួយ​រថយន្ត​ដឹក​ដី​នោះ​ហើយ​មើលទៅ​បានជា​ដេញចាប់​មិន​បាន​ ឬ​ក៏​ដេញចាប់​បាន​ហើយ​បែរជា​ព្រ​លែង​ទៅ​វិញ​ដោយ​ទទួល​បាន​លាភសក្ការៈ​ពី​រថយន្ត​ដឹក​ដី​នោះ​ផង​ក៏​មិនដឹង ៕