ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ចាប់ពី​អាយុ​៦០​ឆ្នាំ និង​និវត្តជន​នៅ​ខេត្តព្រៃវែង

8 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ លោក ឡុ​ង ស្រេង អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ពង្រឹង​ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង និង​ជា​ប្រធាន​ក្រុមការងារ​ឃុំ​ត្នោត ព្រមទាំង​សមាជិក សមាជិកា និង​ក្រុមការងារ ឃុំ​ត្នោត​ទាំងមូល

ខេត្តព្រៃវែង ៖ លោក ឡុ​ង ស្រេង អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ពង្រឹង​ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង និង​ជា​ប្រធាន​ក្រុមការងារ​ឃុំ​ត្នោត ព្រមទាំង​សមាជិក សមាជិកា និង​ក្រុមការងារ ឃុំ​ត្នោត​ទាំងមូល បាន​ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ចាស់ជរា​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ​ប្រមាណ​៧៦២​នាក់ ​កាល​ពី​រសៀល​ថ្ងៃ​ទី៣ តុលា ២០១៥ ។

ក្រោម​ផ្ទៃមេឃ​កំពុង​ភ្លៀងរលឹម​ក្រុមការងារ​របស់​លោក ឡុ​ង ស្រេង បាន​ចុះ​ទៅ​ភូមិ​៣ គឺ​មាន​ភូមិ​ខ្នាយ​កូវ ភូមិ​ក្រឡា​មាឃ និង​ភូមិ​តា​ជ ដើម្បី​ជួប​សំណេះសំណាល និង​សួរ​សុខ​ទុក​ប្រជាពលរដ្ឋ​នៅ​តាម​ផ្ទះ ដែល​ទ​ង្វើ​ទាំងនេះ​គឺជា​ការ​យកចិត្តទុកដាក់ និង​បណ្តាំ​ផ្ញើ​ពី​សំណាក់​ថ្នាក់ដឹកនាំ​កំពូល នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តែងតែ និង​កំពុង​អនុវត្ត​សកម្មភាព​នេះ​ជាប់​ជា​និច្ច ។

លោក ឡុ​ង ស្រេង បាន​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ត្នោត ស្រុក​ក​ញ្ជ្រៀ​ង​ថា ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ពេល​នេះ​ក៏​មាន​វត្តមាន​លោក សយ សុខ ប្រធាន​គណបក្ស​ស្រុក​ចូលរួម​ដែរ​នេះ មិន​បាន​ព្រងើយកន្តើយ​ចំពោះ​ការ​រស់នៅ ស្នាក់​អាស្រ័យ និង​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ណា​ម្នាក់​នោះ​ទេ ។ ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​នៅ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ​ជា​រៀង​រហូត ដោយ​មាន​ប្រការ​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្រឡាញ់ គាំទ្រ និង​ជឿ​ទុកចិត្ត​គោ​លន​យោ បាយ​របស់​គណបក្ស​ប្រជា​កម្ពុជា ដោយ​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី កំពុង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​រីក​ចំរើន​គ្រប់​វិស័យ​បច្ចុប្បន្ន​នេះ ។

បន្ទាប់​ពី​ចប់​កម្មវិធី​សំណេះសំណាល និង​រដូវ​នេះ​ជា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ផង​នោះ ក្រុមការងារ​របស់​លោក​ ឡុ​ង ស្រេង មិន​ដៃទទេ​ទេ គឺ​បាន​នាំ​យក​នូវ​គ្រឿង​ឧបភោគបរិភោគ ព្រមទាំង​ថវិកា​មួយ​ចំនួន​ទៅ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​បាន​និង​អញ្ជើញ​ទៅ​វត្ត​ធ្វើបុណ្យ​ប្រគេន​ដល់​ព្រះសង្ឃ ឧ​ទ្ធិ​សមគ្គ​ផល​ដល់​ញាតិសន្តាន​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក​ខាង​មុខ ។ អំណោយ​ទាំងនោះ​រួម​មាន ម្នាក់​ៗ​ទទួល​បាន​ស្ករស​១​គីឡូក្រាម ទឹកដោះគោ​១​កំប៉ុង ថវិការ​១​ម៉ឺន​រៀល នេះ​ចំពោះ​ប្រជាពលរដ្ឋ​ចាស់ជរា​ចំនួន​៧៦២​នាក់ ចំណែក​និវត្តជន​១៥​នាក់​ក្នុង​ម្នាក់​ទទួល​បាន​ថវិកា​៥​ម៉ឺន​រៀល ទឹកក្រូច​១​កេស ស្ករស​១​គីឡូក្រាម និង​ទឹកដោះគោ​១​កំប៉ុង ៕