ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​ដើរ​អូស​ដាវ​កាត់​ថ្នល់ និង​គប់​ដុំឥដ្ឋ​ចូល​ដេប៉ូ​លក់​គ្រឿងសំណង់​រង​របួសស្រាល​២​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​យក​ទៅ​អប់រំ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​អន្តរាគមន៍​ចាប់ខ្លួន​បញ្ជូន​ទៅ​ឱ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​យក​ទៅ​សួរនាំ អប់រំ និង​ហៅ​បងប្អូន​សាច់ញាតិ​មក​ធានា ព្រមទាំង​ធ្វើ​កិច្ចសន្យា ខណៈ​ដើរ​តាម​ផ្លូវ​ក្នុង​ស្ថានភាព​ស្រវឹង​ជោក

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​អន្តរាគមន៍​ចាប់ខ្លួន​បញ្ជូន​ទៅ​ឱ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​យក​ទៅ​សួរនាំ អប់រំ និង​ហៅ​បងប្អូន​សាច់ញាតិ​មក​ធានា ព្រមទាំង​ធ្វើ​កិច្ចសន្យា ខណៈ​ដើរ​តាម​ផ្លូវ​ក្នុង​ស្ថានភាព​ស្រវឹង​ជោក ​កាន់​ដាវ​សាំ​មូ​រ៉ៃ​អូស​កាត់​ថ្នល់ ហើយ​យក​ដំ​ឥដ្ឋ​គប់​ដំបូង​ដេប៉ូ​លក់​គ្រឿងសំណង់ បណ្តាល​ឱ្យ​រង​របួសស្រាល​២​នាក់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី​យប់ ថ្ងៃ​ទី​៤ តុលា ២០១៥ នៅ​ចំណុច​ផ្លូវ​បេតុង​ដី​វាល ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​២​នាក់​ដែល​ដើរ​កាន់​ដាវ​កូ​សកាត់​ថ្នល់ ហើយ​យក​ដុំ​ឥដ្ឋ​គប់​ដំបូល​ដេប៉ូ​លក់​គ្រឿងសំណង់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​មាន ១-​ឈ្មោះ សៀន ចាន់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង​២-​ឈ្មោះ សៀ​ក ពៅ អាយុ​២១​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។ ទាំង​២​នាក់​ជា​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ជន​រង​គ្រោះ​២​នាក់​ដែល​រង​របួសស្រាល​គឺ ១-​ឈ្មោះ ណា​ក់ ថា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត មានស្រុក​កំណើត​នៅ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង និង​២-​ឈ្មោះ ច្រែះ សុ​និ​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។ ទាំង​២​នាក់​ស្នាក់​នៅ​ក្នុង​ដេប៉ូ​លក់​គ្រឿងសំណង់​កើតហេតុ​ជាមួយ​គ្នា ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ទាំង​២​នាក់​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ពួក​គាត់​ដើរ​ត្រឡប់​ពី​កន្លែង​ក្មេង​លេង សេះ​ហោះ​-​សេះ​វិល ព្រមទាំង​មាន​ក្មេង​ៗ៤-៥​នាក់​ផង​ដែរ ស្រាប់តែ​ជួប​ជាមួយ​បុរស​ទាំង​២​នាក់​ដែល​ស្រវឹង​ជោក​កំពុង​ដើរ​កាន់​ដាវ​សាំ​មូ​រ៉ៃ​អូស​ថ្នល់ ក៏​ប្រាប់​ឱ្យ​ក្មេង​ៗ​ឈប់​សិន ខ្លាចក្រែង​បង្ក​គ្រោះថ្នាក់ ហើយ​ក៏​នាំ​ក្មេង​ៗ​រត់​ចូល​ទៅ​ក្នុង​ដេប៉ូ​សំណង់​ដែល​ជា​កន្លែង​ស្នាក់​នៅ​តែ​ម្តង ។ ស្រាប់តែ​ជន​ទាំង​២​នាក់​នាំ​គ្នា​យក​ដុំឥដ្ឋ​គប់​ចូល​ទៅ​ក្នុង​ដេប៉ូ​សំណង់​បណ្តាល​ឱ្យ​ពួក​គាត់​ទាំង​២​នាក់​រង​របួសស្រាល​តែ​ម្តង ។ ពេល​នោះ​គាត់​ក៏​ទូរស័ព្ទ​ទៅ​ប្តឹង​សមត្ថកិច្ច គាប់​ជួប​សមត្ថកិច្ច​អន្តរាគមន៍​ជិះ​ល្បាត​ក្បែរ​នោះ​ក៏​មក​ដល់​ភ្លាម​ៗ ហើយ​ចាប់ខ្លួន​ជន​បង្ក​ទាំង​២​នាក់​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​យក​ទៅ​សាកសួរ ធ្វើការ​អប់រំ ធ្វើ​កិច្ចសន្យា និង​ហៅ​បងប្អូន ឬ​សាច់ញាតិ​មក​ធានា​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ ព្រោះ​ជន​ទាំង​២​នាក់​ក៏​មិន​បាន​បង្ក​របួស​ស្នាម​អ្វី​ធ្ងន់ធ្ងរ​ដែរ ៕