ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​បណ្តេញ​អ្នកលក់​សាច់​ជ្រូក និង​បន្លែ​ចូល​លក់​ក្នុង​ផ្សារ តែ​ផ្ញើ​កង់​-​ម៉ូតូ​ដាក់​កណ្តាលផ្លូវ ហើយ​ថា​ចង្អៀត

8 ឆ្នាំ មុន

ខេត្តកំពត ៖ ក្រុម​អ្នកលក់​បន្លែ និង​អ្នកលក់​សាច់​ជ្រូក​នៅ​ផ្សារ​កំពង់ត្រាច កាលពី​រសៀល​ថ្ងៃ​ទី​២ តុលា ២០១៥ បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​នៅ​សាលាស្រុក​កំពង់ត្រាច ខណៈ​ពេល​ក្រុម​សន្តិសុខ និង​អ្នក​ម៉ៅ​ភាស៊ី​ផ្សារ​គ្រោង​នឹង​បណ្តេញ​ពួក​គាត់​ឱ្យ​ចូល​លក់​ក្នុង​ផ្សារ​វិញ

ខេត្តកំពត ៖ ក្រុម​អ្នកលក់​បន្លែ និង​អ្នកលក់​សាច់​ជ្រូក​នៅ​ផ្សារ​កំពង់ត្រាច កាលពី​រសៀល​ថ្ងៃ​ទី​២ តុលា ២០១៥ បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​នៅ​សាលាស្រុក​កំពង់ត្រាច ខណៈ​ពេល​ក្រុម​សន្តិសុខ និង​អ្នក​ម៉ៅ​ភាស៊ី​ផ្សារ​គ្រោង​នឹង​បណ្តេញ​ពួក​គាត់​ឱ្យ​ចូល​លក់​ក្នុង​ផ្សារ​វិញ ស្រប​ពេល​ផ្លូវ​ចាក់​បេតុង​ជុំវិញ​ផ្សារ​កំពង់ត្រាច​មាន​ស្ថានភាព​ចង្អៀត​ណែនណាន់តាន់តាប់​ដើរ​ចេញចូល​ស្ទើរ​មិន​រួច ដោយសារ​តែ​យក​ផ្លូវ​សាធារណៈ​ដាក់​កន្លែង​ផ្ញើ​កង់​-​ម៉ូតូ ។

ស្ត្រី​ម្នាក់​ជា​អ្នកលក់​សាច់​ជ្រូក​បាន​និយាយ​ថា អាជ្ញាធរ​ស្រុក រួម​ទាំង​ស្រុក​សន្តិសុខ គ្រោង​នឹង​បណ្តេញ​ពួក​គាត់​ឱ្យទៅ​លក់​ក្នុង​ផ្សារ​វិញ តើ​មាន​កន្លែង​ឯណា​លក់ ហើយ​ពួក​ក្រុម​ភាស៊ី​ស្រែ​កថា ចង្អៀត​ៗ ចុះ​ហេតុ​ដូច​ម្តេច​ក៏​ខ្លួនឯង​ជា​ភាស៊ី​ផ្សារ​ម៉ៅ​ឱ្យ​គេ​ដាក់​កន្លែង​ផ្ញើ​កង់​-​ម៉ូតូ​ចំ​កណ្តាលផ្លូវ​ទៅ​វិញ ។ ស្ត្រី​រូប​នោះ​បញ្ជាក់​ថា ការ​ចង្អៀត​ស្ទះ​ស្ទើរតែ​រាល់ថ្ងៃ ចង្អៀត​ដោយសារ​តែ​អ្នកលក់​បន្លែ ផ្លែ​ឈើ អ្នកលក់​នំនែក​ឬ? ចុះ​ត្រង់​​កង់​-​ម៉ូតូ​ដាក់​ចំ​កណ្តាលផ្លូវ ហេតុ​អ្វី​គេ​មិន​ថា​ចង្អៀត ប៉ុន្តែ​អ្វី​ដែល​គេ​ទទួលស្គាល់​នោះ គឺ​អ្នកលក់​សាច់​ជ្រូក​ប្រហែល​៦​គ្រែ​នោះ​ហើយ​ពិតជា​បាន​ដាក់​លក់​លើ​ផ្លូវ​ធ្វើ​ឱ្យ​ចង្អៀត និង​មួយទៀត​ក្រុម​ភាស៊ី​ដែល​បាន​ម៉ៅ​ការ​ទៅ​ឱ្យ​អ្នក​ផ្សេង​ដាក់​កន្លែង​ផ្ញើ​កង់​-​ម៉ូតូ​ចំ​កណ្តាលផ្លូវ ហើយ​ក្នុង​តារាង​បាន​សរសេរ​ជា​សាធារណៈ​ថា ម៉ូតូ​១​គ្រឿង​ផ្ញើ​តម្លៃ​តែ​៣០០​រៀល​តែ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ផ្សារ​កំពង់ត្រាច ផ្ញើ​ម៉ូតូ​១​គ្រឿង​យក​១.០០០​រៀល ហើយ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ម៉ូតូ​១​គ្រឿង​តម្លៃ​២.០០០​រៀល យក​ថ្លៃ​លើស​បន្ទុក​សៀវភៅ​ភាស៊ី​ផ្សារ​ដែល​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​កំណត់ ។

លោក ហាម បាវ អ្នក​ដាក់​ភាគហ៊ុន​ភាស៊ី​ផ្សារ​កំពង់ត្រាច​ធ្លាប់​ទទួល​រង​ការ​រិះគន់​ពី​ក្រុម​អាជីវករ​ផ្សារ​យ៉ាង​ចាស់ដៃ​ ប្រាប់​ឱ្យ​«​កោះសន្តិភាព​»​ដឹង​ថា ដោយសារ​ផ្លូវ​ចេញ​-​ចូល​ជុំវិញ​ផ្សារ​ចង្អៀត​ពេក អាជ្ញាធរ​ស្រុក​បាន​កំណត់​រួច​ហើយ ឱ្យ​អ្នកលក់​សាច់​ជ្រូក​រើ​ចេញពី​ផ្លូវ​ទៅ​លក់​ក្នុង​ផ្សារ​វិញ ហើយ​ម៉ូតូ​ដែល​អ្នកម៉ៅការ​បាន​ពី​ភាស៊ី​ផ្សារ​ដាក់​ផ្ញើ​ចំ​កណ្តាលផ្លូវ​នោះ ក៏​ត្រូវ​រៀបចំ​ជា​ថ្មី​ដែរ កុំឱ្យ​ចង្អៀត ។

លោក ជួន ភា អភិបាលរង​ស្រុក​ធ្លាប់​បាន​និយាយ​ដែរ​ថា រឿង​ដាក់​ម៉ូតូ​នៅ​លើ​ផ្លូវ​បេតុង​នោះ គឺ​ត្រូវ​តែ​រៀបចំ​ឱ្យ​បាន​ស្អាត មុន​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ៕