ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​ថ្នាក់​ខេត្ត​ប្រជុំ​ផ្ទៃក្នុង​ដើម្បី​បញ្ឈប់​ទូកដ​ថ្មី​ដែល​អត់​ច្បាប់​នៅ​ស្រុក​អណ្តូង​មាស

8 ឆ្នាំ មុន

ខេត្តរតនគិរី ៖ គណៈកម្មការ​ខេត្ត​បាន​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​មួយ​នៅ​សាលាស្រុក​អណ្តូង​មាស​នា​ព្រឹក​ថ្ងៃ​ទី​២ តុលា ២០១៥ ស្តី​ពី​ការ​សុំ​បញ្ឈប់​ទូកដ​ថ្មី​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​នៅ​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​ក្រោយ ។

ខេត្តរតនគិរី ៖ គណៈកម្មការ​ខេត្ត​បាន​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​មួយ​នៅ​សាលាស្រុក​អណ្តូង​មាស​នា​ព្រឹក​ថ្ងៃ​ទី​២ តុលា ២០១៥ ស្តី​ពី​ការ​សុំ​បញ្ឈប់​ទូកដ​ថ្មី​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​នៅ​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​ក្រោយ ។

លោក លី វិន្ទ អភិបាលរង​ខេត្ត បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ថា គណៈកម្មការ​បាន​សម្រេច​បញ្ឈប់​ទូកដ​ថ្មី ហើយ​ត្រូវ​រង់ចាំ​រយៈពេល​២-៣​ខែ​ទៀត​ទើប​ដាក់​ដេញថ្លៃ​សា​ជា​ថ្មី ព្រោះ​ទូកដ​ចាស់​ឆ្លង​រាល់ថ្ងៃ គេ​មានច្បាប់​ធ្វើ​អាជីវកម្ម​ដោយ​បាន​បង់ប្រាក់​ចូល​រដ្ឋ​រយៈពេល​៥​ខែ​រួច​មក​ហើយ ។ ដូច្នេះ​ទូកដ ដែល​ទើប​ដំណើរការ​ថ្មី​នេះ​មិន​អនុញ្ញាត​ឱ្យ​ឆ្លង​ទៀត​ឡើយ ព្រោះ​មិន​ទាន់​មានច្បាប់​ត្រឹមត្រូវ​។ លោក​បន្ត​ថា បច្ចុប្បន្ន​យើង​ឱ្យ​ទូកដ​ដែល​មានច្បាប់​បញ្ចុះតម្លៃ​ចម្លង​ក្រោម​សៀវភៅ​បន្ទុក​ដោយ​អនុញ្ញាត​ឱ្យ​យក​ពី​រថយន្ត​ប្រភេទ​ទេសចរណ៍​ត្រឹមតែ​២​ម៉ឺន​៥​ពាន់​រៀល​សម្រាប់​ឆ្លង​ទៅ​មក និង​បញ្ចុះតម្លៃ​ម៉ូតូ​ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​អ្នក​ឆ្លង​អាច​ទទួលយក​បាន​ ។ គណៈកម្មការ​នឹង​ចាត់វិធានការ​ចរចា​តម្លៃ​ជាមួយ​ប្រជាពលរដ្ឋ​ថា ​តើ​មតិ​ភាគច្រើន​អាច​ទទួលយក​ត្រឹម​តម្លៃ​ប៉ុន្មាន​នៅ​ពេល​ឆាប់​ៗ​នេះ ។

លោក​ ប៉ាន់ សុខុម ប្រធាន​ទូកដ​ថ្មី​បាន​បញ្ជាក់​ថា ចំពោះ​ការ​បញ្ឈប់​ទូកដ​ថ្មី​របស់​លោក​មិនមែន​សម្រេច​លើ​លោក​ទេ គឺ​សម្រេច​លើ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​ទូក ប្រសិនបើ​ពួក​គាត់​យល់ព្រម​ជា​ការ​ប្រសើរ បើ​ពួក​គាត់​ទាំងអស់​គ្នា​មិន​ព្រម​លោក​មិនដឹង​ធ្វើ​យ៉ាងម៉េច​ទេ ។ ចំពោះ​ការ​ដាក់​ដេញថ្លៃ​កំពង់ចម្លង​នៅ​ស្រុក​អណ្តូង​មាស​ឆ្លងកាត់​ទន្លេសេសាន​នេះ លោក​មិន​ជំទាស់​ជាមួយ​អាជ្ញាធរ​ដែនដី​ទេ ព្រោះ​កន្លង​មក​លោក​ក៏​ជា​អ្នក​រត់​ទូកដ​ម្នាក់​ដែរ ។ លោក​បន្ត​ថា ចំពោះ​ទូកដ​ថ្មី​របស់​លោក​មិន​ចង់​មាន​ទំនាស់​ទេ បើ​ម្ចាស់​ទូកដ​ចាស់​យល់​ព្រមឱ្យ​ទូកដ​ថ្មី​បង់​ជូន​លោក​មិន​ជំទាស់​ទេ​ឱ្យ​តែ​អាច​ទទួលយក​បាន ។

ចំណែក​អ្នកស្រី កែវ សុខា ម្ចាស់​ទូកដ​ចាស់​បាន​បញ្ជាក់​ថា ចំពោះ​បញ្ហា​ដែល​ចង់​មានការ​ចរចា​តម្លៃ​បង់ប្រាក់​ជូន​គាត់​នោះ គាត់​មិន​យល់ព្រម​ជា​ដាច់ខាត ព្រោះ​គាត់​បាន​បង់ប្រាក់​ជូន​រដ្ឋ​ច្រើន​ណាស់ រយៈ​ពេល​តែ​៥​ខែ​ប៉ុណ្ណោះ​មាន​ចំនួន​ដល់​ទៅ​៧​លាន​៥​សែន​រៀល និង​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ទទួលស្គាល់​តាំងពី​ថ្នាក់​ស្រុក​ដល់​ថ្នាក់​ខេត្ត ។

លោក ន​ង ណា​រិ​ទ្ធ អភិបាលស្រុក​អណ្តូង​មាស ឲ្យ​ដឹង​ថា អាជីវកម្ម​ទូកដ​របស់​អ្នកស្រី​ កែវ សុខា មានច្បាប់​ត្រឹមត្រូវ និង​បង់ប្រាក់​ជូន​រដ្ឋ​តាម​សៀវភៅ​បន្ទុក​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត ពេល​នេះ​ស្រាប់តែ​មាន​ទូកដ​ថ្មី​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវធ្វើ​អាជីវកម្ម​ដែរ​ធ្វើ​ឲ្យ​រដ្ឋ​ខាត​ចំណូល និង​ធ្វើ​ឱ្យ​អាជ្ញាធរ​ដែនដី​ឈឺក្បាល ។ នៅ​ពេល​នេះ​អាជ្ញាធរ​ដែនដី​កំពុង​រក​ដំណោះ​ស្រាយ ហើយ​នៅ​រយៈពេល​២-៣​ខែ​ទៀត​អ្នកស្រី កែវ សុខា ចប់​អាណត្តិ អាជ្ញាធរ​ខេត្ត​នឹង​ដាក់​ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ ៕