ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ពិការ​ភ្នែក​​​ចំនួន​២​នាក់បាន​ទទួល​អំណោយ​ពី​សប្បុរសជននៅ​ខេត្តបន្ទាយមានជ័យ

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ជន​ពិការ​ភ្នែក​ទាំង​២​ចំនួន​២​នាក់បាន​ទទួល​អំណោយ​ពី​សប្បុរសជននៅ​ក្នុង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​០៤ តុលា ២០១៥ នៅ​ស្ថា​នី​យ​វិទ្យុ​FM96.50 MZ ខេត្តបន្ទាយមានជ័យ ។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ជន​ពិការ​ភ្នែក​ទាំង​២​ចំនួន​២​នាក់បាន​ទទួល​អំណោយ​ពី​សប្បុរសជននៅ​ក្នុង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​០៤ តុលា ២០១៥ នៅ​ស្ថា​នី​យ​វិទ្យុ​FM96.50 MZ ខេត្តបន្ទាយមានជ័យ ។

លោក​សុវណ្ណ ទ​ន្តា ជា​អ្នក​រៀបចំ​កម្មវិធី​សប្បុរសធម៌​បាន​ឲ្យ​ដឹង​ថា​ ​ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​របស់​អ៊ុំប្រុស​ទាំង​២​នាក់ ដែល​ជា​ជន​ពិការ​ភ្នែក​​ លោក​បាន​ដើរ​ច្រៀង​អា​យ៉ៃ​នៅ​តាម​កន្លែង​នានា​ដើម្បី​ប្រមូល​កៀងគរ រក​ថវិកា ​និង​គ្រឿង​ឧបភោគ បរិភោគ មក​ជួយ​ដល់​ជន​ចាស់ជរា​គ្មាន​ទីពឹង សិស្ស​ក្រីក្រ កុមារ​កំព្រា និង​ជន​ក្រីក្រ ជា​ច្រើន​នាក់​មក​ហើយ ។

កម្មវិធី​សប្បុរសធម៌​នេះ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០៤ មក​ម្ល៉េះ​។ ​ជាក់ស្តែង​នា​ថ្ងៃនេះ លោក​បាន​ឧបត្ថម្ភ​ជូន​ដល់​ជន​ពិការ​ភ្នែក​ទាំង​២​ចំនួន​២​នាក់ ម្នាក់​ឈ្មោះ​ជុំ ម៉ិ​ប ភេទ​ប្រុស​អាយុ​៦៩​ឆ្នាំ នៅ​ភូមិ​ចាក់​អង្កាម ឃុំ​ឈើទាល ស្រុក​បាណ​ន់ ខេត្តបាត់ដំបង មានមុខ​របរ​សុំទាន ទទួល​បាន​ថវិកា​ចំនួន​៣៥​ម៉ឺន​រៀល​,​ ទ្រ​ចំនួន​១​តម្លៃ$៧៥ ,​ អង្ក​រទម្ងន់​៥០​គីឡូ​ក្រាម,​ ខោ​២,​ អាវ​២,​ ក្រ​មា​៣,​ សារុង​១,​ មី​១​កេស​,​ ទឹកត្រី​និ ង​ទឹកស៊ីអ៊ីវ​២​យួរ​,​ ទឹកបរិ​សុទ្ធ​៦​យួរ​,​ ប្រេងឆា​១​គីឡូ​ក្រាម​,​ អំបិល​១​គីឡូ​ក្រាម​, ​ស្ករស​១គីឡូ​ក្រាម​, ​ប៊ី​ចេ​ង កន្លះ​គីឡូ​ក្រាម ​និង​ទឹកដោះគោ​២​កំប៉ុង និងម្នាក់​ទៀត​ឈ្មោះ ព្រាប សា​រិ​ន ភេទ​ប្រុស ​អាយុ​៧១​ឆ្នាំ នៅ​ភូមិ​នាង​កេ​ត ឃុំ​ប្ញ​ស្សី​​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ទទួល​បាន​ថវិកា​ចំនួន​៥៤​ម៉ឺន​រៀល​,​ អង្ករ​ទម្ងន់​៥០គីឡូ​ក្រាម​, ​ខោ​២, ​អាវ​២, ​ក្រ​មា៣,​ សារុង​១, ​មី​១​កេស​, ​ទឹកត្រី​ និង​ទឹកស៊ីអ៊ីវ​២​យួរ​, ​ទឹកបរិ​​សុទ្ធ​៦​យួរ​, ​ប្រេងឆា​១​គីឡូ​ក្រាម​​, ​អំបិល​១​គីឡូ​ក្រាម​, ​ស្ករស​១គីឡូ​ក្រាម​, ​ប៊ី​ចេ​ង កន្លះគីឡូ​ក្រាម ​និង​ទឹកដោះគោ​២​កំប៉ុង​ផង​ដែរ​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​

    ​​