ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រុក​ប្តឹង​សុំ​ឱ្យ​លោក​អភិ​បាល​ខណ្ឌ​មាន​ជ័យ​ជួយ​

8 ឆ្នាំ មុន

យើង​ខ្ញុំ​ទាំង​អស់​គ្នា​​ជា​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ​ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​លោក​អភិ​បាល​ខណ្ឌ​មាន​ជ័យ​រឿង​សង់​របង​បិទ​ផ្លូវ​សាធារណៈ

យើង​ខ្ញុំ​ទាំង​អស់​គ្នា​​ជា​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ​ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​លោក​អភិ​បាល​ខណ្ឌ​មាន​ជ័យ​រឿង​សង់​របង​បិទ​ផ្លូវ​សាធារណៈ និង​ធ្វើ​ផ្ទះ​មិន​ស្រប​ច្បាប់​។

ក្នុង​ពាក្យ​បណ្តឹង​ចែង​ថា ឈ្មោះ​កែវ ឡាយ ភេទ​ស្រី អាយុ​៥៩​ឆ្នាំ ដែល​មាន​ទី​លំនៅ​ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ ឱ្យវាយ​របង​ដែល​បាន​សង់​បំពាន​កាត់​ផ្លូវ​សាធារណៈ​បុក​គ្រឹះ ធ្វើ​ផ្ទះ​មិន​ស្រប​ច្បាប់​ប្រវែង​១០​ម៉ែត្រ​ចោល និង​ឱ្យ​អ្នក​ផ្សេង​ទៀត​វាយ​លូ​បញ្ឈរ​ចេញ​ពី​ផ្លូវ​។

ពួក​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ​មិន​សុខ​ចិត្ត​ពី​ទង្វើ​របស់​ឈ្មោះ​កែវ ឡាយ ដែល​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​សាធារណៈ​ធ្វើ​របង​លើ​​ផ្លូវ​សាធារណៈ​ បិទ​មិន​ឱ្យ​យើង​ទាំង​អស់​គ្នា​ដែល​រស់​នៅ​ទី​នេះ​មិន​អាច​ប្រើ​ប្រាស់​ចេញ​-ចូល​បាន​។

កន្លែង​មួយ​ទៀត​មាន​អ្នក​ផ្សេង​បាន​ចាក់​លូ​ស៊ី​ម៉ង់ត៍បញ្ឈរ​បិទ​ផ្លូវ​ខាង​លើ​មិន​ឱ្យ​យើង​ខ្ញុំ​ធ្វើ​ដំណើរ​បាន​។

អាស្រ័យ​ហេតុ​ដូច​បាន​ជម្រាប​ជូន​ខាង​លើ​សូម​លោក​អភិ​បាល​ខណ្ឌ​មេត្តា​មាន​វិធាន​ការ​ដើម្បី​ឱ្យ​ឈ្មោះ​កែវ ឡាយ​ និង​អ្នក​ផ្សេង​ទៀត​វាយ​របង​បិទ​ផ្លូវ​ និង​លូ​បញ្ឈរ​ចេញ​ពី​ផ្លូវ​សាធារណៈ​តាម​ច្បាប់៕