ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ករណី​រក្សា​ទុក និង​ចែកចាយ​សារធាតុ​គ្រឿងញៀ.ន

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ករណី​រក្សា​ទុក ចែកចាយ​សារធាតុ​គ្រឿងញៀ.ន ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ករណី​រក្សា​ទុក ចែកចាយ​សារធាតុ​គ្រឿងញៀន ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៣​ តុលា ២០១៥ នៅ​ចំណុច​ក្រុម​៧ ភូមិ​៤​សង្កាត់​៤ ក្រុងព្រះសីហនុ ។

យោង​តាម​ប្រភព​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ឋ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ថ្លែង​បញ្ជាក់​ថា ជនសង្ស័យ​៤​នាក់​(​ស្រី​២​នាក់​)​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន ត្រូវ​បាន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​៣ តុលា ២០១៥ នៅ​ក្នុង​សង្កាត់​៤ ក្រុងព្រះសីហនុ និង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​២៤,៨៨​ក្រាម​, ជញ្ជីង​ថ្លឹង​១, ទូរស័ព្ទ​ដៃ​៣​គ្រឿង និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មាន ១-​ឈ្មោះ បាន ជៀន​ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​, ២-​ឈ្មោះ ណែម ស្រី​ម៉ៅ ភេទ​ស្រី អាយុ​២០​ឆ្នាំ​, ៣-​ឈ្មោះ សុខ ស្រី​អូន ភេទ​ស្រី អាយុ​២៩​ឆ្នាំ និង​ ៤-​ឈ្មោះ វី ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។

បច្ចុប្បន្ន​នេះ​ជនសង្ស័យ​ទាំង​៤​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​នាំ​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ដើម្បី​សាកសួរ មុន​ពេល​បញ្ជូន​ទៅ​តុលាការ​ចោទប្រកាន់​តាម​ច្បាប់ ៕