ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​ហិ.ង្សា​ទៅ​អធិការដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​សួរនាំ​បន្ត

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​នា​ព្រឹក​ថ្ងៃ​ទី​៤ តុលា ២០១៥ ជាប់ចោទ​ពាក់ព័ន្ធ​ករណី​​ប្រើ​ហិ.ង្សា​

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​នា​ព្រឹក​ថ្ងៃ​ទី​៤ តុលា ២០១៥ ជាប់ចោទ​ពាក់ព័ន្ធ​ករណី​​ប្រើ​ហិង្សា​នៅ​ក្នុង​បរិវេណ​វត្ត​សូ​រិ​យា​រាម ហៅ​វត្ត​ថ្មី កាលពី​យប់​ថ្ងៃ​ទី​២​ខែ​ឆ្នាំ​ដដែល ។

ជនសង្ស័យ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ សឿង សីហា ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ២-​ឈ្មោះ ប៉ាន់​ប្រុស ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​៣-​ឈ្មោះ ប៉ិន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ។

លោក មាស ម៉េ​ង​ហួង នាយ​រង​ប៉ុស្តិ៍​សង្កាត់​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​ពាក់ព័ន្ធ​ករណី​ហិង្សា​វាយ​គ្នា​នៅ​ក្នុង​បរិវេណ​វត្ត​សូ​រិ​យា​រាម ហៅ​វត្ត​ថ្មី ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោង​ជិត​១០​យប់ ថ្ងៃ​ទី​២ តុលា ២០១៥ ។

ទោះជា​យ៉ាងណា​យោង​ការ​សួរនាំ​ផ្ទាល់ ឈ្មោះ ប៉ាន់ ប្រុស និង​ឈ្មោះ ប៉ិន សុ​ភ័​ក្រ និយាយ​ថា​ពួក​ខ្លួន​មិនដឹង​រឿង​អ្វី​នោះ​ទេ ត្រូវ​នគរបាល​ចាប់ខ្លួន​ច្រឡំ ៕

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព