ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សម រង្ស៊ី ៖ យុត្តិ​ធម៌នៅ​តែ​គ្មាន​សម្រាប់​ជន​រង​គ្រោះ​ដោយ​ការ​គប់​គ្រាប់​បែក​ថ្ងៃ​៣០ មីនា

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ​អញ្ជើញ​ក្នុង​ពិធី​បង្សុកូល​ រាប់​បាត្រ​ឧទ្ទិស​ដល់​វិញ្ញាណ​ក្ខន្ធ​អ្នក​ស្លា.ប់​ដោយ​ការ​គប់​គ្រាប់បែក​នៅ​មុខ​រដ្ឋ​សភា​ព្រឹក​នេះ លោក​សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ

រាជ​ធានី​ភ្នំពេញ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ​អញ្ជើញ​ក្នុង​ពិធី​បង្សុកូល​ រាប់​បាត្រ​ឧទ្ទិស​ដល់​វិញ្ញាណ​ក្ខន្ធ​អ្នក​ស្លាប់​ដោយ​ការ​គប់​គ្រាប់បែក​នៅ​មុខ​រដ្ឋ​សភា​ព្រឹក​នេះ លោក​សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍ថា រយៈ​ពេ​ល​១៨​ឆ្នាំ​ហើយនៃ​ការ​បោក​គ្រាប់​បែក​ ហើយជន​​ដៃ​ដល់​នៅ​តែ​មិន​ត្រូវ​បាន​នាំ​ខ្លួ​ន​ទៅ​តុលាការ​ លោក​ថា លោក​អស់​ជំនឿ​លើ​តុលាការ​ហើយ ។ លោក​ថា មិន​ត្រឹម​តែ​រឿង​គប់​គ្រាប់បែក​នេះ​ទេ សូម្បី​តែ​រឿង​ លោ​ក ជា វិជ្ជា ក៏​ដូច​គ្នា​ដែរ​។

លោក​សម​ រង្ស៊ី បាន​បញ្ជាក់​ថា ពិធី​បង្សុកូល​ដែល​ធ្វើ​ឡើង​នា​ព្រឹក​នេះ គឺ​ដើម្បី​ឧទ្ធិស​ដល់​វិញ្ញាណ​ក្ខន្ធ​អ្នក​ស្លាប់​ក្នុង​ហេតុការណ៍​គប់​គ្រាប់បែក និង​អ្នក​ដែល​ស្លាប់​ជា​យូរ​មក​ហើយ ជា​ពិសេស​អ្នក​ស្នេហា​ជាតិ​ទាំង​អស់​ដែល​បាន​បូជា​សាច់​ស្រស់ ឈាម​ស្រស់​ដើម្បី​ជាតិ​៕​

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព