ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថាកុំឱ្យគេឮ «ចាប់​បានឈើ​របស់​ឧកញ៉ា​ សី មួយ​ឡាន​យីឌុប»

8 ឆ្នាំ មុន

យប់​ថ្ងៃ​ទី​២៤ កញ្ញា តាម​ដងផ្លូវ​ជាតិ​លេខ​៧ ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្នួល មេព្រៃ​រួម​ជាមួយ​ព្រះរាជអាជ្ញា​រង​មួយ​រូប លោក​ធុន បញ្ចៈ​សន្តិភាព សហការ​ចាប់​បាន​ឡាន​យី​ឌុ​ប​មួយ​គ្រឿងដឹកឈើ​ប្រណីត ដោយ​ដាក់​ជំនៀរ​ឈើ​គ្រប​ពីលើ ​ជាមួយ​អ្នកបើកបរ​ម្នាក់​ផង​ដែរ ឈ្មោះ​ខន ខេមរា អាយុ​៣០​ឆ្នាំ វ៉ៃ​ខ្នោះដៃ​ភ្លាម​ៗ ។

យប់​ថ្ងៃ​ទី​២៤ កញ្ញា តាម​ដងផ្លូវ​ជាតិ​លេខ​៧ ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្នួល មេព្រៃ​រួម​ជាមួយ​ព្រះរាជអាជ្ញា​រង​មួយ​រូប លោក​ធុន បញ្ចៈ​សន្តិភាព សហការ​ចាប់​បាន​ឡាន​យី​ឌុ​ប​មួយ​គ្រឿងដឹកឈើ​ប្រណីត ដោយ​ដាក់​ជំនៀរ​ឈើ​គ្រប​ពីលើ ​ជាមួយ​អ្នកបើកបរ​ម្នាក់​ផង​ដែរ ឈ្មោះ​ខន ខេមរា អាយុ​៣០​ឆ្នាំ វ៉ៃ​ខ្នោះដៃ​ភ្លាម​ៗ ។

អ្នកបើកបរ​ប្រាប់​សមត្ថកិច្ច​ថា នេះ​ជា​ឈើ​របស់​ឧកញ៉ា សី ឯ​ខ្លួន​គ្រាន់តែ​ជា​អ្នកបើកបរ​ប៉ុណ្ណោះ ។

ព្រះរាជអាជ្ញា​រង​បាន​ទុក​ឱកាស​នេះ​ឱ្យ​មេព្រៃ​យក​ឈើ​ទៅ​ទុក​ម្តុំ ហើយ​វាស់វែង​មាន​ឈើ​៣០​ម៉ែត្រគូប ដែល​អ្នកបើកបរ​ប្រាប់​ថា ដឹក​មក​ពី​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​លំ​ផាត់ និង​ជា​ឈើ​ប្រមូល​ទិញ​ពី​តំបន់​ព្រៃ​ការពារ​ យក​មក​ដាក់​ក្នុង​ដី​ព្រៃ​សម្បទាន​ដែល​រិច​រិល​។

សមត្ថកិច្ច​បាន​បញ្ជាក់​ច្បាស់​ថា ជា​ឈើ​ចោរ ជា​​ឈើ​អត់​ច្បាប់ ដែល​ឧកញ៉ា​ សី ជា​ឈ្មួញ​ធ្លាប់​ធ្វើ​មានបាន​យូរ​ឆ្នាំ​មក​ហើយ នៅ​ក្នុង​ខេត្តរតនគិរី ។

មិនដឹង​មួយ​ណា​ទេ ឈ្មោះ​ឧកញ៉ា សី ។ ប៉ុន្តែ​នៅ​ប៉ែក​ខាង​ខេត្តរតនគិរី ក្រចេះ ស្ទឹង​ត្រែង មាន​ឈ្មួញ​ឈើ​ដ៏​ក្លាហាន​ម្នាក់​ឈ្មោះ​ឧកញ៉ា​ រិ​ទ្ធ ពិសី ។ ដូច្នេះ​ឈ្មោះ​ឧកញ៉ា សី ក្លា​យមក​ពី​ឈ្មោះ​ឧកញ៉ា ពិសី ក៏​មិន​ច្បាស់​ដែរ ព្រោះ​រក​អ្នក​ស្គាល់​ច្បាស់​មិន​ទាន់​
បាន​។

ប្រភព​ជា​ច្រើន​នៅ​ខេត្តរតនគិរី​ប្រាប់​កោះសន្តិភាព​ថា ឈ្មោះ​ឧកញ៉ា​ សី ជា​ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ​យូរ​មក​ហើយ នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៧ កម្រ​ចាប់​បាន​ណាស់ ចេះ​តែ​របូតរលូត​រហូត​ដល់​មេមត់ ខេត្ត​ត្បូងឃ្មុំ ក៏​បាត់​តែ​ម្តង ដែល​គេ​សង្ស័យ​ថា កំបាំង​កាយ​នៅ​ច្រក​ទ្វារ​ទន្លេ​ចាម ជាប់​ព្រំដែន​យួន ។

ប្រភព​ខ្លះ​និយាយ​ថា ចាប់​បាន​ច្រើន​ដង​ដែរ ប៉ុន្តែ​ចេះ​តែ​របូត​ទៅ​វិញ ។ ដូច្នេះ​ចាំ​មើល ចាប់​លើក​នេះ តើ​អាច​របូត​ដូច​មុន​ដែរ​ឬ​អត់? មាន​ព័ត៌​មាន​ប្លែក យើង​នឹង​ផ្សាយ​ជូន​បន្ត​ទៀត​លើ​ករណី​មួយ​នេះ និង​ចង់​ដឹង​ថា តើ​មួយ​ណា​ឈ្មោះ​ឧកញ៉ា សី ។