ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បើក​ប្រតិ​​បត្តិកា​រ​បោស​សម្អាត​​ ​និង​រើស​សំរាមតាម​ដង​ផ្លូវ​ ដើម្បី​​​លើក​សម្រស់​ក្រុង​ប៉ោយ​ប៉ែត

8 ឆ្នាំ មុន

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​មន្ត្រី​​​រាជ​ការ ​សមត្ថកិច្ច​​ចម្រុះ​ រួម​ជា​មួយ​​សិស្សា​នុសិស្ស​ជា​ច្រើន​នាក់​​ ​​​បើក​ប្រតិ​​បត្តិកា​រ​បោស​សម្អាត​​ ​និង​រើស​សំរាម ដើម្បី​​បរិស្ថាន​​ក្រុង​ល្អ​ ​នៅ​​ព្រឹក​​ថ្ងៃទី​២៥ កញ្ញា នេះ ​​​តាម​​បណ្តោយ​ផ្លូវ​ជាតិ​​លេខ​៥ ​ចាប់​ពី​​រង្វង់​មូល​ច្រក​ទ្វារ​​អន្តរជាតិ​ប៉ោយ​ប៉ែត​​ឆ្អោះ​ទៅ​ទិស​ខាង​កើត ។

​លោក ខាត់ ​ធា នាយ​​រង​រដ្ឋ​បាល​​សាលា​​ក្រុង​ប៉ោយ​ប៉ែត បាន​ឱ្យ​ដឹង​ថា ​​ការ​​ធ្វើ​​អនាម័យ​​​​បោស​សម្អាត​ក្រុង​​នៅព្រឹកនេះ​ ​មាន​ការ​​ចូល​រួម​​ពី​កង​កម្លាំង​​សមត្ថកិច្ច ដូច​ជា​ កង​រាជ​អាវុធ​ហត្ថ​ក្រុង​ នគរ​បាល​ការ​ពារព្រំ​ដែន​គោក ​ប្រជា​ការ​ពារ​ភូមិ និង​សិស្សា​នុសិស្ស​​មក​ពី​សាលា​ប្រ៊ីតស្តុន​ ​​ដឹក​នាំ​​​ដោយ​លោក ​ចែម សំបូរ ​ប្រធាន​ការិយាល័យ​អប់​រំ​​ក្រុង​ប៉ោយ​ប៉ែត ក្នុង​គោល​បំណង​ដើម្បី​​កែ​លម្អ​សោភ័ណ​ភាព​ក្នុង​ក្រុង ។

លោក ​ខាត់ ធា បាន​បញ្ជាក់​ថា ​​ពិធី​​​​អនាម័យ​បរិស្ថាន​ខាង​លើ​នេះ ​ធ្វើ​ឡើង​តាម​រយៈ​ការ​បំផុស​របស់​សាលា​ក្រុង​ប៉ោយ​ប៉ែត ៕