Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

ភាព​ចំលែក​តាម​គេ​ហ​ទំព័រ​ You Tube បង្ហាញ​ក្នុង​អ៊ីន​ធើរ​ណេត

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៥:៤០

រូបភាព​ពីវីដេអូទី 1:    http://www.youtube.​com/watch?v=tLx1k3ykVxI

សហការី

រូបភាព​ពីវីដេអូទី 1: http://www.youtube.​com/watch?v=tLx1k3ykVxI

រាជធានី​ភ្នំ​ពេញ​ ៖ ក្នុង​រយៈ​ពេល​ប៉ុន្មាន​​សបា្តហ៍​កន្លង​មក​នេះ​វីដេ​អូ​នៅ​ក្នុង​វេប​សាយ​ របស់​ You Tube បាន​បង្ហាញ​ពី​វត្ថុ​ចំលែក​ពណ៌​ក្រហម​ធ្លាក់​មក​​ពី​លើ​មេឃ ដែល​​បង្ក​ឱ្យ​​​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​និយម​ស្រាវ​ជ្រាវ​ព័ត៌​មាន​ តាម​អ៊ីន​ធើរ​ណេត​រាប់​ពាន់​នាក់ ​។ ក្នុង​រូប​ភាព​នោះ​បាន​បង្ហាញ​នូវ​អព្ភូត​ហេតុ​មិន​គួរ​ឱ្យ​ជឿ ​ដែល​បាន​កើត​ឡើង​ចំនួន​៣​លើក​នៅកន្លែង​ផ្សេងៗ​គ្នា ​។ ទោះ​បី​ជា​យ៉ាង​ណា​ វា​គ្រាន់​តែ​ជា​រូប​ភាព​ដែល​បាន​បង្ហាញ​នៅ​ក្នុង​អ៊ីន​ធើរ​ណេត​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ការ​ពិត​​ជាក់​ស្តែង​មិន​មាន​ការ​អះ​អាង​ណា​មួយ​បញ្ជាក់​ថា​ រឿង​នេះ​កើត​នៅ​ពេល​ណា​ ឬ​កន្លែង​ណា​ឱ្យ​ប្រាកដ​នោះនៅ​​ឡើយ​ តែ​អ្នក​បាន​មើល​រូប​ភាព​ពី​វី​ដេអូ​នោះ​និយាយ​ថា​ នេះ​ជា​ការ​បង្កើត​រឿងហេតុ​​ដោយ​អ្នក​បច្ចេក​ទេស​កុំ​ព្យូ​ទ័រ​ប៉ុណ្ណោះ​ ។

រូប​ភាព​ទី​១​ក្នុង​គេហ​ទំព័រ http://www.youtube.com/watch?v=tLx1k3ykVxI បាន​បង្ហាញ​ពី​យុវ​ជន​១​ក្រុម ​ដែល​កំពុង​លេង​កីឡា​បាល់​ទាត់​ ស្រាប់​តែ​ឃើញ​វត្ថុ​ពណ៌​ក្រហម​ប៉ុន​ផ្លែ​ដូង​ធ្លាក់​ពី​លើ​មេឃ​មក​ ហើយ​ពួក​គេ​នាំ​គ្នា​រត់​ទៅ​មើល​ដល់​កន្លែងកើត​ហេតុ ​​ថែម​ទាំង​យក​ដៃ​ទៅ​ប៉ះ​វត្ថុ​នោះ​ទៀត​ផង​ ។ ក្នុង​គេហ​ទំព័រ​នេះ​បាន​បង្ហាញ​នូវ​ចំនួន​មនុស្សថា​ មាន​​ចំនួន​៨.៩៥១នាក់​​ដែល​បាន​បើក​មើល​រូប​ភាព​នេះ​ ។ រូប​ភាព​ទី​២​ គឺ​ក្រុម​យុវ​ជន​មាន​ស្រី ប្រុស​ ជា​ច្រើន​នាក់​នាំ​គ្នា​ធ្វើ​ពិធី​ជប់​លៀង​នៅ​មាត់​សមុទ្រ​ ស្រប​ពេល​ដែល​ពួក​គេ​កំពុង​សប្បាយ​រីក​រាយ​ក្នុង​ពិធី​នោះ​ ក៏​ស្រាប់​តែ​ឃើញ​វត្ថុ​ចំលែក​ដូចគ្នា​នោះ​ធ្លាក់​ពី​លើ​មេឃ​មក​ដែរ​ ។

នេះ​ជា​រូប​ភាព​មាននៅក្នុងគេហទំព័រ http://www.youtube.com/watch?v=dObREb1I0vI ដែល​មាន​មនុស្ស​ចំនួន​៧.៧៤៦​នាក់​បាន​បើក​មើល​ ។ រីឯរូប​ភាព​ទី​៣​បង្ហាញ​ពី​យុវ​ជន​១​ក្រុម​កំពុង​ជួប​ជុំ​គ្នា​នៅ​កន្លែង​ មួយ​ដែល​មាន​ អ្នក​ខ្លះ​កំពុងនិយាយ​ទូរ​ស័ព្ទ​ អ្នក​ខ្លះ​កំពុង​និយាយ​សាសង​គ្នា​ក៏​ស្រាប់​តែ​ឃើញ​វត្ថុ​ដដែល​នេះ​ធ្លាក់​ មកពី​លើ​មេឃ​​ដែរ ​។ ​រូបភាព​នេះ​បាន​បង្ហាញ​នៅ​ក្នុង​គេហ​ទំព័រ​ http://www.youtube.com/watch?v=YYjPsc-j1yY ដែល​មាន​មនុស្ស​​ចំនួន​៥.២៩១​នាក់​បាន​បើក​មើល​ ។ ទោះ​ជា​បែប​ណា​ក្តី​នេះ​គ្រាន់​តែ​ជា​ព័ត៌​មាន​បង្ក​ឱ្យ​មាន​ភាព​​ភ្ញាក់​ ផ្អើល​ក្នុង​អ៊ីន​ធើរ​ណេត​ប៉ុណ្ណោះ​ ។ សំរាប់​ការ​ពិត​ជាក់​ស្តែង​មិន​មាន​ប្រភព​ណា​មួយ​បញ្ជាក់​ច្បាស់​លាស់នៅ​ឡើយ ​​ទេ​ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd