ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរសម្នាក់​​កំពុង​ចរាច​រណ៍ប្រាក់​ដុល្លារក្លែងក្លាយ​ក្នុង​ផ្សារ​កំរៀង​

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​កំ​រៀង ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ជន​នេះ​ធ្វើ​សកម្មភាព​យក​ប្រាក់​ដុល្លារ​មួយ​ចំនួន​ទៅ​ប្តូរ​នៅ​ក្នុង​ផ្សា​រកំ​រៀង តែ​ដោយ​ត្រូវ​គេ​ធ្លាប់​ដឹង ក៏​បាន​រាយការណ៍​ទៅ​នគរបាល​ឱ្យ​ឃាត់ខ្លួន​តែ​ម្តង ដែល​ហេតុ​

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ស្រុក​កំ​រៀង ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ជន​នេះ​ធ្វើ​សកម្មភាព​យក​ប្រាក់​ដុល្លារ​មួយ​ចំនួន​ទៅ​ប្តូរ​នៅ​ក្នុង​ផ្សា​រកំ​រៀង តែ​ដោយ​ត្រូវ​គេ​ធ្លាប់​ដឹង ក៏​បាន​រាយការណ៍​ទៅ​នគរបាល​ឱ្យ​ឃាត់ខ្លួន​តែ​ម្តង ដែល​ហេតុ​ការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៤ កញ្ញា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ភូមិ​អូរ​ដា ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង​។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​រ៉​ន មូ​សា អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្លាក​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ។

ប្រភព​បន្ត​ថា បន្ទាប់​ពី​កម្លាំង​នគរបាល​ឃាត់ខ្លួន​នោះ ក៏​ឆែកឆេរ​រក​ឃើញ​មាន​ប្រាក់​ដុល្លារ​ក្លែងក្លាយ​រហូត​ដល់​២.៩៥៦០​ដុល្លារ​ឯណោះ​, ប្រាក់​ចិន​ចំនួន​៩​ពាន់​យាន់​, លោហធាតុ​ពណ៌​លឿង​ចំនួន​៦​ខ្សែ តែ​មិនដឹង​ថា ពិត​ឬ​ក៏​ក្លែងក្លាយ​នោះ​ទេ ហើយ​និង​ប្រាក់​ខ្មែរ​ចំនួន​២០​ម៉ឺន​រៀល​ទៀត ។

បច្ចុប្បន្ន ជនសង្ស័យ​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​យក​ទៅ​ធ្វើការ​សាកសួរ ដើម្បី​រៀបចំ​បញ្ជូន​ទៅ​តុលាការ ។