ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្តី​! ជិះ​ម៉ូតូ​មក​លោតទឹក​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី តែ​មិន​បាន​សម្រេច

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង បន្ទាប់​ពី​មាន​ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន​មួយ​គ្រឿង ឡើង​ទៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ប៉ុនប៉ង​លោតទឹក​សម្លា.ប់​ខ្លួន តែ​មិន​បាន​សម្រេច​ដោយ​ត្រូវ​អ្នកដំណើរ​តាម​ផ្លូវ និង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ទាន់ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ទី​០៥ កញ្ញា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង បន្ទាប់​ពី​មាន​ស្ត្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន​មួយ​គ្រឿង ឡើង​ទៅ​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី ប៉ុនប៉ង​លោតទឹក​សម្លាប់​ខ្លួន តែ​មិន​បាន​សម្រេច​ដោយ​ត្រូវ​អ្នកដំណើរ​តាម​ផ្លូវ និង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ទាន់ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ទី​០៥ កញ្ញា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​លើ​ផ្លូវជាតិ​លេខ​១ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌមានជ័យ ។

ប្រភព​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​អៀង លី​លី ២៧​ឆ្នាំ ទីលំនៅ​ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន ពាក់​ស្លាក​លេខ 1V-1482 ។

ស្ត្រី​រង​គ្រោះ​ខាងលើ​បាន​អះអាង​ថា មូលហេតុ​ដែល​ខ្លួន​ធ្វើ​បែប​នេះ ក៏​ព្រោះតែ​រូប​គាត់​ខឹង​ជាមួយ​ប្តី ។ បច្ចុប្បន្ន ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​ធ្វើការ​ណែនាំ រួច​បានឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព