ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ឌុ​ប​មួយ​គ្រឿង​ប្រះ​ខ្លួន​ដេក​លើ​ផ្លូវជាតិ​ធ្លាយ​ចេញ​សុទ្ធតែ​ឈើ​ប្រណីត​រាប់រយ​កំណាត់

8 ឆ្នាំ មុន

ខេត្តក្រចេះ ​៖ រថយន្ត​យី​ឌុ​ប​មួយ​គ្រឿងបាន​ប្រះ​ខ្លួន​ដេក​ស្តូក​នៅ​លើ​ផ្លូវជាតិ​លេខ​៧​​ក្នុងស្រុក​ស្នួល ធ្លាយ​ចេញ​សុ​ទ្ធ​​តែ​ឈើប្រណីត​រាប់​​សិប​ម៉ែត្រ​គូបតម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ ដែល​សុ​ទ្ធ​​សឹង​ជា​ឈើ​ដឹក​លោតឆត្រ បម្រុង​​ចូល​ទៅ​​ប្រទេស​​វៀតណាម​។

ខេត្តក្រចេះ ​៖ រថយន្ត​យី​ឌុ​ប​មួយ​គ្រឿងបាន​ប្រះ​ខ្លួន​ដេក​ស្តូក​នៅ​លើ​ផ្លូវជាតិ​លេខ​៧​​ក្នុងស្រុក​ស្នួល ធ្លាយ​ចេញ​សុ​ទ្ធ​​តែ​ឈើប្រណីត​រាប់​​សិប​ម៉ែត្រ​គូបតម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ ដែល​សុ​ទ្ធ​​សឹង​ជា​ឈើ​ដឹក​លោតឆត្រ បម្រុង​​ចូល​ទៅ​​ប្រទេស​​វៀតណាម​។

ការ​ក្រឡាប់​រថយន្ត​ដឹកឈើ​បង្ក​ឡើង​ដោយ​ខ្លួនឯង​នេះ ត្រូវ​បាន​សមត្ថកិច្ច​និយាយ​ថា បាន​កើតឡើង​នៅ​វេលា​ពាក់កណ្តាល​យប់​ឈាន​ចូល​ថ្ងៃ​ទី​៥ កញ្ញា នៅ​លើ​ផ្លូវជាតិ​ក្នុងស្រុកស្នួល ត្រង់​ចំណុច​​ផ្លូវ​ចុះ​ទួល​​និង​កោង ដោយ​សមត្ថកិច្ច​សន្និដ្ឋាន​ថា អាច​បណ្តាល​មក​ពី​អ្នក បើកបរ​ងងុយដេក​។

យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​ជួប​ហេតុ​ការ​ក្រឡាប់​រួច គេ​មិនឃើញ​មាន​ជន​ណា​ម្នាក់ ហ៊ាន​ចេញ​មុខ​មក​អះអាងថា ​ជា​ឈើ​មានច្បាប់​ ឬ​ជា​ឈើ​របស់​ក្រុមហ៊ុន​ណាមួយ​នោះ​​ទេ​។ ដោយ​គ្រាន់តែ​មាន​ឈើ​ធ្នង់​​ចំនួន​រាប់រយ​កំណាត់​បរិមាណ​ជិត​៥០​ម៉ែត្រ​គូប ​ត្រូវ​ជ្រុះ​ធ្លាក់ រាយ​ប៉ាយ​ពាសពេញ​ផ្លូវ​ក្បែរ​ និង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​។ ចំណែកអ្នកបើកបរ ​ក៏​បាន​គេចខ្លួន បន្សល់​ទុក​តែ​រថយន្ត​យី​ឌុ​ប ត្រូវ​ប្រះ​ខ្លួន​ដេក​ស្តូក​បណ្តោយ​ផ្លូវ ហើយ​ឈើ​មួយ​ចំនួន​ក៏​ត្រូវ បាន​ប្រជាពលរដ្ឋ​រើស​យក​ទៅ​ផ្ទះ និង​រើស​ដាក់​រថយន្ត ក្រោយ​ពី​សមត្ថកិច្ច​បាន​ចុះ​ទៅ​ការ ពារ​មិន​ទាន់​។

មិន​មាន​សេចក្តី​រាយ​ការ​ណ៏​ណាមួយ​បញ្ជាក់​ថា រថយន្ត​ដឹកឈើ​ធ្នង់​លោតឆ័ត្រ​មួយ គ្រឿង​នេះ ជាក​ម្មសិ​ទ្ឋ​របស់​បុគ្គល​រឺ​ក្រុមហ៊ុន​ណា និង​មាន​ប្រភព​ចេញពី​ណា​មក​នោះ​ទេ​ ។ ដោយ​មាន​ប្រភព​ព័ត៌​មាន​ខ្លះ​បាន​បង្ហើប​ថា រថយន្ត​ដឹកឈើ​មួយ​គ្រឿង​នេះ​អាច​មាន​ប្រភពចេញពី​ខេត្តស្ទឹងត្រែង ជាក​ម្មសិ​ទ្ធិរបស់​ថៅកែ​ស្រី​ជនជាតិ​វៀ​ណា​ម​ម្នាក់​នៅ​ខេត្តស្ទឹងត្រែង​។ ហើយ​រថយន្ត​ដឹកឈើ​មួយ​គ្រឿង​​នេះ បាន​បើក​ចូល​ក្នុង​ក្បួន​បន្លំ​ជាមួយ​និង​ឈើ​ក្រុមហ៊ុន ក្នុង​គោលដៅ​នាំ​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​នៅ​ស្រុក​មេ​មត់ ខេត្ត​ត្បូងឃ្មុំ តែអកុសល​ក៏​ជួប​ហេតុ​ការ​ក្រឡាប់​តែ​ម្តង​។