ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​វ៉ា​រថយន្ត វាក់​អើ​ជាមួយ​គោ​យន្ត​ដឹកឈើ​ពីមុខ​រង​របួស​បាក់​ភ្លៅ​ម្នាក់

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​បាន​រង​របួស​រយះ​ផ្លូវ​ខាងស្តាំ​យ៉ាងធ្ងន់ធ្ងរ បន្ទាប់​ពី​ជិះ​ម៉ូតូ​ជាមួយ​មិត្តភក្តិ​ម្នាក់ ស្រប​ជាមួយ​រថយន្ត​មួយ​គ្រឿង ហើយ​បាន​វ៉ា​រថយន្ត​នោះ ក៏​វាក់​អើ​ជាមួយ​គោ​យន្ត​ដឹកឈើ​មួយ​គ្រឿង​មក​ពីមុខ ក៏​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ជិះ​ខាងក្រោយ​ប៉ះ​ជាមួយ​គោ​យន្ត​នោះ បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៧ និង​៥​នាទី​យប់​ថ្ងៃ​ទី​០៤ កញ្ញា ២០១៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ (​វាល​​រេញ​-​កំពត​) ក្នុងភូមិ​ព្រែក​សង្កែ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​សា​រុំ អាយុ​៤១​ឆ្នាំ ជា​កម្មករ​រោងចក្រ​កាប់​គោ មាន​ទីលំនៅ​ក្នុងភូមិ​២ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ ចំណែក​អ្នក​ឌុ​ប​មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​ទេ ព្រោះ​បាន​គេចខ្លួន​បាត់ ។