ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ លោក​អភិបាលខេត្ត​បាត់ដំបងដឹកនាំ​កម្លាំង​ចុះ​សម្អាត​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​​បាត់ដំបង

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ នា​វេលា​ព្រឹក​ថ្ងៃ​ទី​០៥ កញ្ញា ២០១៥ នេះ កម្លាំង​អាជ្ញាធរ​ខេត្ត ដឹកនាំ​ដោយ​លោក​ច័ន្ទ សុផល អភិបាលខេត្ត​, លោក​​ប៉ោ វណ្ណៈ មេបញ្ជាការ​កង​រាជ​វុ​ធ​ហត្ថ​ខេត្ត​, មន្ត្រីរាជការ​, កងរាជអាវុធហត្ថ​ខេត្ត និង​កម្លាំង​ស៊ី​ម៉ាក់ បាន​នាំ​គ្នា​ចុះ​ធ្វើ​ពលកម្ម​តាម​ដងផ្លូវ​លេខ​០៣ មុខ​ផ្សារ​ទំនើប «​បុរី​ថ្មី​» និង​ផ្លូវ​មួយ​ចំនួន​ទៀត​ក្នុង​ក្រុង​បាត់ដំបង ។

ការ​ចុះ​សម្អាត​ក្នុង​ទីក្រុង​បាត់ដំបង​នេះ គឺ​ដើម្បី​បង្កើន​សោភ័ណ​ភាព​ទីក្រុង​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត បន្ទាប់​ពី​ទីក្រុង​បាត់ដំបង​បាន​​ជាប់​ចំណាត់ថ្នាក់​លេខ​១ «​ទីក្រុង​ស្អាត​» និង​បាន​ទទួល​រង្វាន់​ផ្ការំដួល​៣​ទង​នោះ ។

គួរ​បញ្ជាក់​ថា លោក​អភិបាលខេត្ត​បាត់ដំបង បាន​ដាក់​វិធានការ​សម្រាប់​មន្ត្រីរាជការ​បាន​កំណត់​យក​១​ខែ​ម្តង​រៀងរាល់ថ្ងៃ​សៅរ៍​ចុង​ខែ ដើម្បី​ចុះ​ធ្វើ​ពលកម្ម​សម្អាត​ទីក្រុង​បាត់ដំបង​នេះ​។