ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​អ្នក​ភូមិ​​​​​ប្រមូល​ផ្តុំ​គ្នា​​​​​តវ៉ា​ទាម​ទារ​ឱ្យ​ក្រុមហ៊ុន​ សុខ ទៀង បញ្ឈប់​​សកម្មភាព​បូម​​ខ្សាច់​ក្នុង​ទន្លេ

8 ឆ្នាំ មុន

​ខេត្ត​កណ្តាល​ ៖ ​​កាល​ពី​វេលាម៉ោង​២​រ​សៀល​ថ្ងៃទី​៤ កញ្ញា នេះ ​នៅ​ចំណុច​​ទន្លេ​​បាសាក់​ជិត​ភូមិ​ក្បាល​កោះ និង​ភូមិ​កណ្តាល​កោះ ឃុំ​កោះ​អន្លង់​ចិន ស្រុក​​ស្អាង

​ខេត្ត​កណ្តាល​ ៖ ​​កាល​ពី​វេលាម៉ោង​២​រ​សៀល​ថ្ងៃទី​៤ កញ្ញា នេះ ​នៅ​ចំណុច​​ទន្លេ​​បាសាក់​ជិត​ភូមិ​ក្បាល​កោះ និង​ភូមិ​កណ្តាល​កោះ ឃុំ​កោះ​អន្លង់​ចិន ស្រុក​​ស្អាង មាន​​អ្នក​ភូមិ​ចំនួន​៨២​នាក់ (ស្ត្រី​៣០នាក់) ​បាន​ប្រមូល​ផ្តុំ​គ្នា​ត​វ៉ា​​​​ទៅ​លើ​ក្រុមហ៊ុន​បូម​ខ្សាច់​​​ឈ្មោះ​ សុទ ទៀង​ ដោយ​​ទាម​ទារ​រ​ឱ្យ​ក្រុម​ហ៊ុន​​មួយ​នេះ​​​បឈ្ឈប់​​សកម្ម​ភាព​​បូម​ខ្សាច់​​របស់​ខ្លួន​ជា​បន្ទាន់​​ ព្រោះ​ខ្លាច​​បាក់​ច្រាំង​ទន្លេ​ដែល​ពួក​គាត់​កំពុង​រស់នៅ​ ។

​​តាម​សេចក្តី​រាយការណ៍​ពី​អ្នក​​ឆ្លើយ​ឆ្លង​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា​ ក្នុង​សកម្ម​ភាព​​តវ៉ា​ខាង​លើ​នេះ​ដែរ ​ក្រុម​អ្នក​ភូមិ​​បាន​នាំ​គ្នា​ជិះ​ទូក​ និង​យក​ផាវ កាំជ្រូច​​តូតៗ​​មក​ដុត​​ដើម្បី​រារាំង​ទូក​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ខាង​លើ ។​

​គណៈបញ្ជា​ការ​ឯក​ភាព​ស្រុក​ដឹក​នាំ​ដោយ លោក ញ៉ែម វន្ថា អភិ​បាលស្រុក ​រួម​ជាមួយ​មន្ត្រី​មន្ទីរ​ខេត្ត ​បាន​​ចុះ​ទៅ​សម្រប​​សម្រួល​​រវាង​អ្នក​ភូមិ​ និង​ក្រុម​ហ៊ុន​ ដោយ​ឱ្យ​​ក្រុម​ហ៊ុន​ខាង​លើ​ផ្អាក​​សកម្មភាព​បូម​ខ្សាច់​​ក្នុង​ទន្លេជា​បណ្តោះ​អាសន្ន​សិន ​​។

​ក្រោយ​ពី​មានការ​សម្រប​សម្រួល​ពី​​អាជ្ញាធរ​នោះ ​ទើប​អ្នក​ភូមិ​ទាំង​នេះបាន​​ធ្វើ​ការ​​រំសាយ​​​​​ដោយ​នាំ​គ្នា​ត្រឡប់​ទៅ​លំនៅ​ឋាន​​វិញ ៕

ព័ត៌មាន​លម្អិត​មាន​ផ្សាយជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​