ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុក​ចំនួន​៤ក្នុង​ខេត្ត​កំពត​កំពុង​ជួប​គ្រោះ​រាំង​ស្ងួត​

8 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ ក្នុង​​ខេត្ត​កំពត​គេ​សម្គាល់​ឃើញ​ថា ក្នុង​ត្រពាំង​ បឹង​បួ ព្រែក​ធ្លាប់​តែ​មាន​ទឹក​ដក់​ជាប់​មិន​ដែល​រីង​ស្ងួត​ ស្រាប់​តែ​​រដូវ​វស្សា​ឆ្នាំ​នេះ​រីង​ស្ងួត​ទាំង​អស់​រក​តែ​ទឹក​គោ​ក្របី​ផឹក​ស្ទើរ​តែមិន​បាន​ផង​។

ខេត្ត​កំពត​ ៖ ក្នុង​​ខេត្ត​កំពត​គេ​សម្គាល់​ឃើញ​ថា ក្នុង​ត្រពាំង​ បឹង​បួ ព្រែក​ធ្លាប់​តែ​មាន​ទឹក​ដក់​ជាប់​មិន​ដែល​រីង​ស្ងួត​ ស្រាប់​តែ​​រដូវ​វស្សា​ឆ្នាំ​នេះ​រីង​ស្ងួត​ទាំង​អស់​រក​តែ​ទឹក​គោ​ក្របី​ផឹក​ស្ទើរ​តែមិន​បាន​ផង​។

ពលរដ្ឋ​ម្នាក់​ឈ្មោះ​ឈិន ចាន្ធី ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ​ នៅ​ភូមិ​ឈើ​ទាល ឃុំ​ស្តេច​គង់​ខាង​លិច​ ស្រុក​បន្ទាយ​មាស​បាន​ប្រាប់​ឱ្យ​ដឹង​ថា ឆ្នាំ​នេះ​គ្រួសារ​គាត់​មិន​បាន​ស្ទូង​បាន​មួយ​កណ្តាប់​ដល់​ដី​ទេ ដោយ​សារ​តែ​អត់​មាន​ទឹក​ភ្លៀង ម្យ៉ាង​វិញ​ទៀត​មិន​មាន​ប្រភព​សម្រាប់​បូម​ដាក់​សំណាប​។

លោក​ឈិន ចាន្ធី និយាយ​ថា រដូវ​វស្សា​ចូល​មកដល់​ហើយ​បែរ​ជា​សំណាប​ងាប់​អស់​ តើ​ឱ្យ​ពួក​គាត់​​សង្ឃឹម​អ្វី​? ពល​រដ្ឋ​ម្នាក់​ឈ្មោះ​ព្រំ យិន ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ​ នៅ​ភូមិ​ឈើ​ទាល​ក៏​មានការ​ព្រួយ​បារម្ភ​ដែរ ដោយ​សារ​ភូមិ​ស្រុក​​របស់​គាត់​ជួប​នឹង​គ្រោះ​រាំង​ស្ងួត​ធ្វើ​ឱ្យ​សំណាប​សន្ទូងស្វិត​ និង​ងាប់​អស់​បណ្តើរ​ៗ។

ព្រំ យិន អ្នក​ភូមិ​ឈើ​ទាល​បាន​និយាយ​ថា រូប​គាត់​ក៏​ដូច​ជា​អ្នក​ភូមិ​ឈើ​ទាល​ទាំង​អស់ម្នាក់ៗស្រែមាន​តិច​ តែ​បើ​មិន​បាន​ស្ទូងទេ​ឆ្នាំក្រោយ​ពិត​ជា​ខ្វះ​អង្ករ​ច្រក​ឆ្នាំ​ង​ហើយ​ ។

​លោក​ខូយ ឃុន​ហ៊ួរ អភិ​បាល​ខេត្ត​កំពត​បាន​ថ្លែង​ឱ្យ​ដឹង​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ទៅ​កន្លែង​គ្រោង​ធ្វើ​រោង​ចក្រ​ក្រុម​ហ៊ុន​ជីប​ម៉ុង​ថា ស្រុក​ដែល​ជួប​ការ​រាំង​ស្ងួត​មាន​ ១-ស្រុក​បន្ទាយ​មាស,​២-ស្រុក​អង្គរ​ជ័យ, ៣-ស្រុក​ដង​ទង់ និង​៤-ស្រុក​ជុំ​គិរី​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព