ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាងអយ្យការ​ ៖ ប៉ែន ចំរ៉ុង​ បដិសេធចាប់ពង្រត់ ​រីឯ ភិន សុដាលីស​ សន្យាចូលផ្ទះវិញ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​តំណាងអយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញ ​លោកព្រះរាជអាជ្ញារង ​វង្ស ប៊ុនវិសុទ្ឋ ​បានបា្រប់គេហទំព័រ​កោះសន្តិភាព​នៅប៉ុន្មាននាទីមុននេះថា

រាជធានីភ្នំពេញ ៖ ​តំណាងអយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញ ​លោកព្រះរាជអាជ្ញារង ​វង្ស ប៊ុនវិសុទ្ឋ ​បានបា្រប់គេហទំព័រ​កោះសន្តិភាព​នៅប៉ុន្មាននាទីមុននេះថា ពិធីករ​និង ​អ្នកសម្តែង ​លោក ប៉ែន ចំរ៉ុង ​បាននិយាយថាខ្លួន​ (ប៉ែន ចំរ៉ុង) ​មិនបានចាប់ពង្រត់គូស្នេហ៍​ កញ្ញា ភិន សុដាលីស​នោះទេ ហើយថា​ពួកគេទំាងពីរ (ប៉ែន ចំរ៉ុងនិង​ភិន សុដាលីស) ​នៅតែស្នេហ៍​ស្មោះជាមួយគ្នា ។

បើតាមលោក​ វង្ស ប៊ុនវិសុទ្ឋ​ដដែល កញ្ញា ភិន សុដាលីស ​និងម្តាយក៍បានចូលមកបក​ស្រាយនៅសាលាដំបូងរាជធានីភ្នំពេញ​ នាព្រឹកថ្ងៃទី០៤ ​កញ្ញា​ ២០១៥នេះដែរ ហើយ​ថានៅ​ចំពោះមុខតំណាងអយ្យការ​ កញ្ញា ភិន សុដាលីស​ អះអាងថា ខ្លួនមិនមាន​នរណាចាប់ពង្រត់នោះទេ​ ហើយសន្យានឹងចូលផ្ទះ​ជាមួយម្តាយវិញ ​ប៉ុន្តែមិនបញ្ជាក់​ថាតើចូលផ្ទះថ្ងៃ​នេះឬយ៉ាងណានោះទេ ។ យ៉ាងណាក៍ដោយ ​នៅរសៀលថ្ងៃសុក្រដដែលនេះ ​លោក អ៊ិន សុភិន ​ឪពុក អ្នកសម្តែង ​ភិន សុដាលីស ​មិនអាចសុំការបំភ្លឺតប​បានទេ​ ដោយទូរស័ព្ទរបស់​លោកទទួលការ​ហៅចូលបានហើយ ​តែពុំមានអ្នកលើកទទួល ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មានកោះសន្តិភាព ៕