ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មុខ​សញ្ញា​ចែក​ចាយ​គ្រឿង​ញៀន​២នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែត​

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួនពី​បទ​ជួញដូរ​គ្រឿងញៀ.ន​កាល​ពី​វេលា​ម៉ោង​២ និង៣០​នាទីរសៀល ​ថ្ងៃ​ទី​០៣ ​កញ្ញា ​២០១៥

ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួនពី​បទ​ជួញដូរ​គ្រឿងញៀន​កាល​ពី​វេលា​ម៉ោង​២ និង៣០​នាទីរសៀល ​ថ្ងៃ​ទី​០៣ ​កញ្ញា ​២០១៥ ​នៅ​ចំណុច​នៅ​ភូមិ​អូរ​ជ្រៅ ​សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​ រួច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​០៤​ កញ្ញា ២០១៥​ នេះ។

ជនសង្ស័យ​២​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​​ឈ្មោះ នាង ចិត្ត ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ និង​ឈ្មោះ សេង វ​ណ្ណា ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ​​ស្នាក់​នៅ​ភូមិ​អូរ​ជ្រៅ​សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វ​រសេនីយ៍​ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ជន​ទាំង​ពីរ​នេះ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​​។

ពេល​ឃាត់ខ្លួន​ជន​សង្ស័យ​សមត្ថ​កិច្ច​ដក​ហូត​បាន​​​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ខេ​ទឹកកក​ចំនួន​៦​ថង់​តូច ​ដកហូត​ដាវ​សា​មូ​រ៉ៃ​ចំនួន​២​ និង​កាំភ្លើងខ្លី​ខ្យល់​ចំនួន​១​ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​៕