ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​សហ​ប្រធាន​JASA ជួប​ពិភាក្សា​ការងារ​ជួសជុល​ប្រាសាទបាយ័ន

8 ឆ្នាំ មុន

ខេត្តសៀមរាប ​៖ នៅ​ថ្ងៃ​ទី​៣ ​កញ្ញា ​​២០១៥​​ លោក ស៊ុំ ម៉ា​ប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​សហ​ប្រធាន JASA (Japan-APSARA team for Safeguarding Angkor)

ខេត្តសៀមរាប ​៖ នៅ​ថ្ងៃ​ទី​៣ ​កញ្ញា ​​២០១៥​​ លោក ស៊ុំ ម៉ា​ប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​សហ​ប្រធាន JASA (Japan-APSARA team for Safeguarding Angkor) គឺ លោក Takahashi Nakagawa បាន​ជួប​ពិភាក្សាអំពី​គម្រោង​ជួសជុល​ប្រាសាទបាយ័ន​ក្នុង​ដំណាក់កាល​ទី​៤ និង​គម្រោង​សម្រាប់​ដំណាក់កាល​ទី​៥​នា​ពេល​ខាង​មុខ​នេះ​។

បើ​តាម​របាយការណ៍​របស់​លោក Nakagawa មាន​គម្រោង​ជួសជុល​ប្រាសាទបាយ័ន ដំណាក់កាល​ទី​៤ នឹង​ត្រូវ​បញ្ចប់​នៅ​ខែ​១០ ឆ្នាំ​២០១៦​ខាង​មុខ ដែល​ដំណាក់កាលទី​៤​នេះ JASA បាន​ធ្វើការ​ជួសជុល​ប្រាសាទ​បាយ័នទៅ​លើ​ថែវ​ខាងកើត​ផ្នែក​ខាងក្រៅ និង​ខ្លោងទ្វារ​ខាងកើត ព្រមទាំង​ការ​ស្រាវជ្រាវ​បុរាណវិទ្យា​។

សម្រាប់​ដំណាក់កាល​ទី​៥ JASA គ្រោង​នឹង​ធ្វើការ​ជួសជុល​ទៅ​លើ​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទបាយ័ន​។ លោក​បន្ត​ថា ដោយសារ​គម្រោង​សម្រាប់​ដំណាក់កាល​ទី​៥​នេះ មិន​ទាន់​បាន​ទទួល​ការ​អនុម័ត​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​នៅឡើយ សហ​ប្រធាន​ជប៉ុន​រូប​នេះបាន​ស្នើ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ជួយ​ជំរុញ​យ៉ាងណា​ឱ្យ​រដ្ឋាភិបាល​ជប៉ុនគាំទ្រ​គម្រោង​នេះ​តទៅ​ទៀត​៕