ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនំាពាក្យ​ ៖ ក្រុមហ៊ុនប្រេងនឹងឆ្លើយ​តបសំណើរបស់​រាជរដ្ឋាភិបាល​នៅថ្ងៃអង្គារក្រោយ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ រាជរដ្ឋាភិបាលបានស្នើឲ្យក្រុមហ៊ុន​ប្រេងឥន្ឋនៈទំាងអស់​នៅក្នុងប្រទេសកម្ពុជា​កំណត់យកយន្តការរលាស់ ​(បញ្ចុះនិង​ដំឡើងថ្លៃប្រេង​​តាមនិន្នាការ​ទីផ្សារ​

រាជធានីភ្នំពេញ ៖​ រាជរដ្ឋាភិបាលបានស្នើឲ្យក្រុមហ៊ុន​ប្រេងឥន្ឋនៈទំាងអស់​នៅក្នុងប្រទេសកម្ពុជា​កំណត់យកយន្តការរលាស់ ​(បញ្ចុះនិង​ដំឡើងថ្លៃប្រេង​​តាមនិន្នាការ​ទីផ្សារ​អន្តរជាតិឲ្យបានឆាប់)​​ ក្នុងការកំណត់តម្លៃ​ប្រេងឲ្យបានច្បាស់លាស់ ​ប៉ុន្តែសំណើនេះ​បានត្រូវតំណាងក្រុមហ៊ុន​ប្រេងយកទៅជជែក​ពិភាក្សាសិន ​ហើយនឹងឆ្លើយតប​នៅថ្ងៃអង្គារ​ទី០៨​ កញ្ញា​សបា្តហ៍ក្រោយ ។

នេះបើយោងតាមអ្នកនំាពាក្យ​ក្រសួងពាណិជ្ជកម្ម​ ​លោក កែម រដ្ឋា ​ដែលបា្រប់គេហទំព័រ​កោះសន្តិភាព​តាមទូរស័ព្ទនៅ​រសៀលថ្ងៃទី០៤ កញ្ញា ២០១៥។

បើតាមអ្នកនំាពាក្យ​​ដដែលលទ្ឋផលនៃ​កិច្ចប្រជុំរវាងក្រសួង​ពាណិជ្ជកម្មនិងតំណាងក្រុមហ៊ុន​ប្រេងកាលពីថ្ងៃទី០៣ ​កញ្ញា ២០១៥​ ក្រុមហ៊ុនប្រេងបាន​លើក​ឡើងពីការ​លំបាក​​​មួយចំនួន​ដូចជាបញ្ហាស្តុក ​ការឡើងចុះ​តម្លៃប្រេងឆៅ​លឿននៅលើទីផ្សារអន្តរជាតិ ​ខណៈក្រុមហ៊ុនបាន​នំាប្រេងឆ្អិនចូលពី​ប្រទេសសិង្ហបុរី​ ថៃ​និងវៀតណាមជាដើម ។ យ៉ាងណាក៍ដោយ​ លោក កែម រដ្ឋា ​បានបញ្ជាក់ថា ​ក្រសួងពាណិជ្ជកម្ម​យល់ពីការលំបាកខ្លះៗ​របស់ក្រុមហ៊ុន ​ប៉ុន្តែក្រសួងក៍ពិនិត្យ​មើលដែរ​អំពីបរិមាណនំាចូល​ជាច្រើនដង ហើយថាបញ្ហា​ស្តុកអត់មានបញ្ហាច្រើននោះទេ ។​ លោកបន្តថាក្រុមហ៊ុនប្រេង​ក្នុងស្រុកលក់រាយមួយ​ចំនួនបានបញ្ចុះតម្លៃប្រេង​លឿនដូចជា​ SAVIMEX ជាដើម ប៉ុន្តែក្រុម​ហ៊ុនប្រេង​អន្តរជាតិដែលលក់ដុំដូចជា​ CALTEX ​និង TOTAl ​គឺមានការលំបាកខ្លះៗ​ មិនទម្លាក់ថ្លៃលឿន​ដោយសារចង្វាក់ការងារ​​​ធ្វើតាមស្តង់ដាអន្តរជាតិ ​(Standard) ។ ទោះជាយ៉ាងនេះក្តី​ បើតាមអ្នកនំាពាក្យ​ក្រសួងពាណិជ្ជកម្ម ​យើងរង់ចំាការឆ្លើយ​តបតាមការសន្យា​របស់ក្រុមហ៊ុននិមួយៗ​នៅថ្ងៃអង្គារ​សបា្តហ៍ក្រោយនេះ ។

ក្រុមហ៊ុនប្រេង​បញ្ចុះតម្លៃអត់តាមទីផ្សារ​អន្តរជាតិ រាជរដ្ឋាភិបាលនឹងកោះប្រជុំ

គួរបញ្ជាក់ថា មកដល់ពេលនេះខណៈតម្លៃប្រេងឆៅ​នៅលើទីផ្សារអន្តរជាតិធ្លាក់​ថ្លៃមកក្រោម៤០ដុល្លារ​ក្នុងមួយបារ៉ែលនោះ​ តម្លៃប្រេងសំាងនៅ​ក្នុងប្រទេស​កម្ពុជាត្រូវ​បាន​គេមើលឃើញថា មានការទម្លាក់ថ្លៃយឺត​ដោយក្នុងនោះ ​តម្លៃប្រេងសំាងនៅស្ថានីយ៍ប្រេង ​CALTEX ស៊ុបពែ​ ៤១០០រៀល ធម្មតា​ ៣៨៥០រៀល ​ម៉ាស៊ូត ៣៦០០រៀល, TOTAL ស៊ុបពែ ​៤១០០រៀល ​ធម្មតា ៣៨៥០រៀល​និងប្រេងម៉ាស៊ូត៣៦០០រៀល​ , TELA ស៊ុបពែ​ ៤១០០រៀល ធម្មតា​ ៣៨៥០រៀល​ ម៉ាស៊ូត ៣៦០០រៀល, ​PTT ស៊ុបពែ ៤១០០​រៀល​ ធម្មតា ៣៨៥០រៀល​និងប្រេងម៉ាស៊ូត៣៦០០រៀល, ​SOKIMEX ស៊ុបពែ ​៤១០០រៀល ធម្មតា ​៣៨៥០រៀលនិងប្រេងម៉ាស៊ូត ៣៦០០រៀល និង​ ស្ថានីយ៍ប្រេង SVM (Savimex) ​ស៊ុបពែ៣៦០០រៀល ​ធម្មតា ៣៤០០រៀល​ និងប្រេងម៉ាស៊ូត២៨០០រៀល ៕