ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំង​យ៉ុ​ង​​​ពន្លះ​ហ៊ី​យ៉ា​ន​ដាយ​ក្រឡាប់​​ចាក់ចោល​ឈើ​​លើ​ផ្លូវជាតិ​លេខ​៧

8 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ​ ៖ រថយន្ត​២គ្រឿង​​ពន្លះ​គ្នា​​ពេញទំហឹង​ ដោយ​រថយន្ត​សាំង​យ៉ុ​ង​ដាច់​កង​មុខ​កៀប​អ្នក​បើក​បរ​​ជាប់​ ​និងរថយន្តហ៊ី​យ៉ា​ន​ដាយ​ចំណុះ​៨​តោន ​ដឹក​បង្គោលរបង​ដាច់​កង់​ក្រោយ​ក្រឡាប់​កណ្តាលផ្លូវ​

ខេត្ត​ត្បូងឃ្មុំ​ ៖ រថយន្ត​២គ្រឿង​​ពន្លះ​គ្នា​​ពេញទំហឹង​ ដោយ​រថយន្ត​សាំង​យ៉ុ​ង​ដាច់​កង​មុខ​កៀប​អ្នក​បើក​បរ​​ជាប់​ ​និងរថយន្តហ៊ី​យ៉ា​ន​ដាយ​ចំណុះ​៨​តោន ​ដឹក​បង្គោលរបង​ដាច់​កង់​ក្រោយ​ក្រឡាប់​កណ្តាលផ្លូវ​ កាល​ពី​វេលា​ម៉ោង​៤និង​៣០​នាទី​រសៀលថ្ងៃ​ទី​៣ កញ្ញា ២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ​ត្រង់​ភូមិជី​ប៉េះ ​ឃុំ​មេមត់ ​ស្រុក​មេមត់ ​​។ ជន​រង​គ្រោះ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​​កន្លែង​កើត​ហេតុ​នាំ​គ្នា​ជួយ​គាស់​រថយន្ត​ ដើម្បី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ  ។

​មន្ត្រី​នគរបាល​​ស្រុក​មេមត់ ​បាន​​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​​កើតហេតុ​ រថយន្ត​សាំង​យ៉ុ​ង​មិន​មានពាក់​ស្លាក​លេខ ​​បើក​​ពី​លិចទៅ​កើត​ ដោយ​​​ប្រើប្រាស់​ល្បឿន​លឿន​ហួស​កំណត់​​ ​លុះ​​មក​ដល់​​ត្រង់​ភូមិ​ជី​ប៉េះ ​ឃុំ​មេមត់​ ​យក​ចង្កូត​មិន​ទាន់​ជ្រុល​ទៅ​បុក​រថយន្ត​ធំ​ដឹក​របង​ឈើ ដែល​បើក​​បញ្ច្រាសទិស​គ្នា​​​ពេញ​ទំហឹង​​តែ​ម្តង ។

មន្ត្រី​​ដដែល​ ​បាន​​បន្ត​ថា រថយន្ត​សាំង​យ៉ុ​ងក្រោយ​ពី​បុក​​ផ្លោង​ខ្ទាត​ទៅ​ច​ញ្ចើ​ម​ថ្នល់រង​ការ​ខូចខាត​​យ៉ាង​ដំណំ​ផ្នែក​ខាង​មុខ​​ និង​​​កៀប​អ្នកបើកបរ​រថយន្ត​ ឈ្មោះ ខ្វាន់ ​ជី​ប៉ាវ   ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​កា​រ៉ា​ស​ក្រោម ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ​ជាប់​ក្នុង​រថយន្ត​បាក់ជើង​ម្ខាង ​ភ្លាមៗនោះ​​​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​ជួយ​គាស់​​រថយន្ត​ទាញ​ចេញ​ ។ ​ចំណែក​រថយន្ត​ធំ​វិញ​រង​ការខូចខាត​ដាច់​ភ្លៅ​ក្រោយ​របូត​កង់​រថយន្ត​ចេញ​មក​ក្រៅ ​រី​ឯអ្នកបើកបរ​​ក៏​បាន​​​រត់គេច​ខ្លួន​បាត់​មិនស្គាល់​អត្ត​សញ្ញាណ​​ឡើយ ។

​ព័ត៌​មាន​លម្អិត​មាន​​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព​