ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​បុក​​ម៉ូតូ​បណ្តាល​ឱ្យ​មន្ត្រី​នគរបាល​ម្នាក់​​​ស្លា.ប់​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​

8 ឆ្នាំ មុន

​ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​នគរបាល​ស្រុក​ភ្នំស្រុកម្នាក់​ បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ដោយ​សារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​​ទៀប​​ភ្លឺ​​​ថ្ងៃ​ទី​៤​ កញ្ញា​

​ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​នគរបាល​ស្រុក​ភ្នំស្រុកម្នាក់​ បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ដោយ​សារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​​ទៀប​​ភ្លឺ​​​ថ្ងៃ​ទី​៤​ កញ្ញា​ ​​លើ​កំ​ណាត់​​ផ្លូវ​លេខ​២៦៨A  ខាងជើង​ភូមិ​ព្រៃ​មាន់​ចម្ងាយ​២៤០០​ម៉ែត្រ ចំណុច​ស្ពាន​តា​ហឹ​ង​ ក្នុង​ឃុំ​រហាល ស្រុក​ព្រះនេត្រ​ព្រះ ​។

​លោក​អនុសេនីយ៍ត្រី​ ភ្លឹង ​វិចិត្រ នាយ​ផ្នែក​សណ្តាប់ធ្នាប់ចរាចរណ៍​​​ស្រុកព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា​​ ​​បុរស​​​រង​គ្រោះ​ឈ្មោះ ​ម៉ាក់ កូ​ឡាប ​​អាយុ​៥១​ឆ្នាំ ​រស់នៅ​ភូមិ​ត្រពាំង​ថ្ម​កណ្តាល ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ​ជា​មន្ត្រី​នគរបាល​​ស្រុក​ភ្នំស្រុក ។ ​ខណៈ​​បុរស​​​រង​គ្រោះ​បើក​​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​វី​វ៉ា ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ1A.9331 ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​លុះ​មក​​ដល់​ចំណុច​កើតហេតុមាន​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក CITY ពណ៌​ឈាម​ជ្រូក​ គ្មាន​ស្លាក​លេខ បើក​បញ្ច្រាស​ទិស​គ្នា ពី​ត្បូង​ទៅ​ជើង បាន​បុក​ជាមួយ​​​ម៉ូតូ​មន្ត្រី​នគរបាល បណ្តាល​ឲ្យ​នគរបាល​រូប​​នេះ​ខ្ទាត​ធ្លាក់​ពីលើ​ថ្នល់បែកក្បាល បាក់.កស្លាប់ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​តែ​ម្តង។​ ​ចំណែក​ម៉ូតូ​​​បង្កហេតុ បាន​បើក​គេចខ្លួន​បាត់​ស្រមោល​ ។​​​

​ក្នុង​ករណី​ខាង​លើ​​នេះ​ សមត្ថកិច្ច​នគរបាល​​​បាន​និង​កំពុង​​ស្រាវជ្រាវ​រក​អ្នកបើកបរ​ម៉ូតូ​​បង្ក​ហេតុ​ម្ខាង​​ទៀត ដើម្បី​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​តាម​នីតិ​វិធី​​ ។​

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ស្រុក​ភ្នំស្រុកថា​​ ​បុរស​​រង​គ្រោះ​ឈ្មោះ ​ម៉ាក់  កូ​ឡាប ជាប់​បេស​កកម្ម​បើក​ម៉ូតូ​ឡើង​មក​ប្រជុំ​នៅ​ខេត្ត តែ​ជា​អកុសល់ក៏​ជួប​​ឧប្បត្តិហេតុ គ្រោះ​ថ្នាក់​ចរ​ចរណ៍​បណ្តាល​ឲ្យ​ស្លាប់​ ។​

សព​​បុរស​​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​​​រៀប​ចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ​៕